វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានចូលរួមការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ (Diplomatic Fun Fair 2022) ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលត្រូវបានក្រសួងសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូង រៀបចំឡើងនៅសួនឧទ្យានប្រធានាធិបតី នៅរដ្ឋធានី Pretoria ។
វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ - ảnh 1រូបភាព៖ ( Vũ Tùng/TTXVN)

នៅក្នុងការតាំងពិព័រណ៍នេះ ស្ថានទូតវៀតណាមបានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ អំពីប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌ និងរូបភាពស្រស់ស្អាតជាច្រើនអំពីប្រទេស និងប្រជាជនវៀតណាម។ ស្ថានទូតវៀតណាមក៏នាំមកនូវគំនូរ រូបថតជាច្រើនដែលឧទ្ទេសនាមអំពីទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ និងសិប្បកម្ម និងសិល្បៈដែលត្រូវបានចម្លាក់យ៉ាងល្អិតល្អន់។ លើសពីនេះទៅទៀត មិត្តភក្តិអន្តរជាតិក៏បានទទួលទានមហូបអាហារដ៏វិសេសវិសាលរបស់វៀតណាមដូចជា នែម កាហ្វេជាដើម។

ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ ២០០៦ ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងបានប្រមូលផ្តុំទីភ្នាក់ងារតំណាងការទូតនៃបណ្តាប្រទេសប្រចាំនៅអាហ្វ្រិកខាងត្បូង។ តាមរយៈការតាំងបង្ហាញ និងការផ្សព្វផ្សាយរបស់បណ្តាប្រទេស រួមជាមួយសកម្មភាពសិល្បៈ តន្ត្រី និងម្ហូបអាហារ ព្រឹត្តិការណ៍នេះដើរតួនាទីជាគ្រឹះស្ថានជំរុញ និងលើកតម្កើងឯកភាព និងពហុបែបរបស់ពិភពលោក។ ក្រោយរយៈពេល ២ ឆ្នាំ រងការអាកខានដោយសារជំងឺរាតត្បាត COVID-19 ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ មានការចូលរួមពីបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន ៦០ រួមទាំងស្ថាប័ននានារបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ