វៀតណាមឧទ្ទេសនាមសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស សម័យប្រជុំលើកទី ៥៦ នៃ UNHRC
(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC) បានបើកដោយមានការចូលរួមពីតំណាងប្រទេសសមាជិកចំនួន ៤៧ ជាមួយប្រទេសអ្នកសង្កេតការណ៍ អង្គការអន្តររដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលចំនួនជាង ១០០ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងសម័យប្រជុំនោះ វៀតណាមតាងនាមក្រុមស្នូល (រួមទាំងវៀតណាម បង់ក្លាដែស និងហ្វីលីពីន) បានឧទ្ទេសនាមសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដោយមានប្រធានបទ “ធានាសិទ្ធិមនុស្សក្នុងដំណើរការបរិត្តកម្មប្រកបដោយយុត្តិធម៌”។
សម័យប្រជុំបានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ រូបថត៖ Nguyen Huy /TTXVN |
សេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានក្រុមស្នូលឧទ្ទេសនាមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩មក ដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សពិចារណានិងអនុម័ត ដោយផ្តោតលើប្រធានបទជាក់ស្តែងប្រចាំឆ្នាំ។ ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការកសាង និងអនុម័តលើសេចក្តីសម្រេចចិត្តនេះ ក៏ដូចជាសកម្មភាពរបស់ក្រុមស្នូល បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងនោះក៏រួមចំណែកដល់ការអនុវត្ត គោលនយោបាយការបរទេសប្រកបដោយម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវ ចំពោះបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ។
សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា រួមមានកិច្ចសន្ទនានិងសម័យពិភាក្សាជាច្រើន។ តាមការគ្រោងទុគ មានសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១៩ នឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីពិចារណា និងអនុម័ត៕