វៀតណាមឧទ្ទេសនាមអំពីវណ្ណកម្ម ពិសេសៗជាច្រើនស្តីអំពីវិធានបទ «តស៊ូប្រយុទ្ធប្រឆាំងអាមេរិក»
(VOVWORLD) - សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានឧទ្ទេសនាមដល់សាធារណជននូវវណ្ណកម្មពិសេសៗជាច្រើនអំពីប្រធានបទនៃការតស៊ូប្រយុទ្ធប្រឆាំងអាមេរិកនៅលើគេហទំព័រ៖ vnfam.vn និង Fanpage របស់សារមន្ទីរ។
វណ្ណកម្មសេនាជនារី Ngu Thuy ត្រូវបានបង្ហាញនៅក្នុងពិព័រណ៌នេះ (ប្រភព៖ vnfam.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានឧទ្ទេសនាមដល់សាធារណជននូវវណ្ណកម្មពិសេសៗជាច្រើនអំពីប្រធានបទនៃការតស៊ូប្រយុទ្ធប្រឆាំងអាមេរិកនៅលើគេហទំព័រ៖ vnfam.vn និង Fanpage របស់សារមន្ទីរ។
វណ្ណកម្មវិចិត្រសិល្បៈទាំងនេះត្រូវបានសារមន្ទីរបង្ហាញក្នុងឱកាសនេះ មាន សម្ភារៈជាច្រើនបែប ដោយបង្ហាញរូបភាពស្ត្រីជាភរិយា អ្នកម្តាយភាគខាងត្បូង វៀតណាមលាប្តី និងកូនៗរបស់គេដើម្បី ចូលរួមជួរកងទ័ពក្នុងប្រមូលផ្តុំគ្នានៅភាគខាងជើងវៀតណាម ឬរូបភាពអ្នកម្ដាយចិញ្ចឹមកងទ័ពក្នុងគ្រាសង្គ្រាម និងជាសមរភូមិក្រោយដ៏រឹងមាំសម្រាប់កម្មាភិបាល យុទ្ធជនតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខ ឬរូបភាពយុវតីដ៏ស្វាហាប់ចូលរួមក្នុងជួរកងទ័ពដោយត្រៀមខ្លួនដឹកជញ្ជូនសព្វាវុធនិងកាន់កាំភ្លើងដ៏រឹងមាំដើម្បីការពារមាតុភូមិជាដើមផងដែរ៕