វៀតណារកឃើញករណីឆ្លងថ្មី COVID-19 ចំនួន៦ទៀត

(VOVWORLD) - យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតបានអោយដឹងថា នៅវេលាម៉ោង ៦ យប់ ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ វៀតណាមបានរកឃើញករណីឆ្លងថ្មី COVID-19 ចំនួន ៦ នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺ COVID-19 នៅវៀតណាមកើនឡើងដល់ ២៣៣ នាក់។  

ករណីចំនួន ៥ ក្នុងចំណោមករណីទាំងនេះ គឺមកពីបរទេស ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក  ភ្លាមៗ បន្ទាប់ពីចូលមកវៀតណាម ហើយមិនមានហានិភ័យឆ្លងរាលដាលជំងឺដល់សហគមន៍ទេ។ ចំណែកឯករណីដែលនៅសេសសល់ គឺនិយោជិករបស់ក្រុមហ៊ុនចំកាត់ Truong Sinh។

រហូតមកដល់ពេលនេះ វៀតណាមមានករណីចំនួន ៧៥ ករណីបានព្យាបាលជាសះស្បើយពីជំងឺ និងបានផ្ទេរទៅមូលដ្ឋានដើម្បីតាមដាន។ ករណីដែលនៅសល់ទាំងអស់ កំពុងត្រូវបានព្យាបាលនៅតាមមណ្ឌលសុខភាពនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ