វិថីបុរាណហាណូយ រៀបចំសកម្មភាពជាច្រើនឆ្ពោះទៅអបអរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម
(VOVWORLD) -ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ នៃទីក្រុងហាណូយ នឹងប្រព្រឹត្តទៅសកម្មភាពដូចជាដូចជា៖ ពិធីបង្ហាញវិធីធ្វើសូត្រ ពិធីបង្ហាញ ម៉ូតសំលៀកបំពាក់ "សូត្រ"; កិច្ចសន្ទនា “ សម្លេងសូត្រ”ពីធីសម្តែងក្នុងសិល្បៈនិងតន្រ្តី“ រឿងដំណាល់របស់សូត្រ” ជាដើម។
វិថីបុរាណហាណូយ រៀបចំសកម្មភាពជាច្រើនឆ្ពោះទៅអបអរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម |
ដើម្បីអបអរសាទរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា) គណៈគ្រប់គ្រង វិថីបុរាណហាណូយនឹងសហការជាមួយអង្គភាពពាក់ព័ន្ធនិងអ្នកស្រាវជ្រាវ ដើម្បីរៀបចំសកម្មភាពវប្បធម៌ជាបន្តបន្ទាប់ក្រោមប្រធានបទ“ សម្លេងសូត្រ” ។
ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ នៃទីក្រុងហាណូយ នឹងប្រព្រឹត្តទៅសកម្មភាពដូចជាដូចជា៖ ពិធីបង្ហាញវិធីធ្វើសូត្រ ពិធីបង្ហាញ ម៉ូតសំលៀកបំពាក់ "សូត្រ"; កិច្ចសន្ទនា “ សម្លេងសូត្រ”ពីធីសម្តែងក្នុងសិល្បៈនិងតន្រ្តី“ រឿងដំណាល់របស់សូត្រ” ជាដើម។
ក្រៅពីនេះនៅផ្ទះ បេតិកភណ្ឌ Ma May គណគ្រប់គ្រងវិថីបុរាណហាណូយនឹងរៀបចំសកម្មភាពជាច្រើន ដែលក្នុងនោះមាន ពិព័រណ៍រូបថតមួយដែលមានប្រធានបទ“ បេតិកភណ្ឌនៅចំកណ្តាលទីក្រុងហាណូយ”របស់សិល្បករថតរូប Le Bich ផងដែរ៕