វិថីផ្កា Nguyen Hue នៅទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ
(VOVWORLD) - ដោយមានប្រវែង ជាង ៦០០ ម៉ែត្រ វិថីផ្កា Nguyen Hue និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ ត្រូវបាន ចែកជា ២ ផ្នែក ដោយប្រធានបទ “និទាឃរដូវសុខសាន្តត្រាណ” និង "និទាឃរដូវ ចម្រុងចម្រើន"។
មនុស្សជាច្រើនស្លៀកពាក់អាវផាយមកថតរូបនៅវិថីផ្កា Nguyen Hue ក្នុងបុណ្យតេត។
(រូបថត៖ VOV) |
នាយប់ថ្ងៃទី ២២ មករា ដែលជាថ្ងៃដំបូងនៃបុណ្យតេត ប្រជាជនទីក្រុងហូជីមិញ និងភ្ញៀវទេសចររាប់ពាន់នាក់បានហូរមកវិថីផ្កា Nguyen Hue ដើម្បីថតរូបអំណរ និទាឃរដូវ ហើយរីករាយជាមួយនឹងការសម្តែងសិល្បៈតាមដងផ្លូវ។ ដោយមានប្រវែង ជាង ៦០០ ម៉ែត្រ វិថីផ្កា Nguyen Hue និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ ត្រូវបាន ចែកជា ២ ផ្នែក ដោយប្រធានបទ “និទាឃរដូវសុខសាន្តត្រាណ” និង "និទាឃរដូវ ចម្រុងចម្រើន"។ ក្រោយរយៈពេល ៣ ថ្ងៃត្រូវបានបើក វិថីផ្កា Nguyen Hue បានទទួល ភ្ញៀវរាប់ម៉ឺននាក់។ លោកស្រី Vu Thi Thuy Nga ប្រជាពលរដ្ឋទីក្រុងហូជីមិញបាន សម្តែងថា៖ “នៅដើមរដូវផ្ការីកនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់នៅពេលឃើញវិថីផ្កា Nguyen Hue ពោរពេញទៅដោយមនុស្ស។ ខ្ញុំគិតថា ឆ្នាំថ្មីនេះនឹងនាំមកនូវក្ដីរីក រាយជាច្រើនសម្រាប់ប្រជាជនទីក្រុងហូជីមិញ”។
វិថីផ្កា Nguyen Hue បុណ្យតេតឆ្នាំ ២០២៣ ស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៩ ខែមករា (ថ្ងៃទី ២៨ មុនបុណ្យចូលឆ្នាំថ្មី) ដល់ថ្ងៃទី ២៦ ខែមករា (ថ្ងៃទី ៥ នៃបុណ្យ ចូលឆ្នាំថ្មី)៕