វេទិកា APEC ២០១៧៖ បើកសន្និសីទជាន់ខ្ពស់លើកទី ៧ ស្ដីពីសុខាភិបាល និងសេដ្ឋកិច្ច

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហូជីមិញ បានបើកសន្និសីទជាន់ខ្ពស់លើកទី ៧ ស្ដីពីសុខាភិបាល និងសេដ្ឋកិច្ច។
វេទិកា APEC ២០១៧៖  បើកសន្និសីទជាន់ខ្ពស់លើកទី ៧ ស្ដីពីសុខាភិបាល និងសេដ្ឋកិច្ច - ảnh 1

ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហូជីមិញ បានបើកសន្និសីទជាន់ខ្ពស់លើកទី ៧ ស្ដីពីសុខាភិបាល និងសេដ្ឋកិច្ច ដោយប្រធានបទ "កំណែទម្រង់ហិរញ្ញវត្ថុ សុខាភិបាលដើម្បីសុខភាពសហគមន៍ ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព" នេះគឺជាកិច្ចប្រជុំសំខាន់របស់ SOM ៣ ស្ដីពីសុខាភិបាល សំដៅអនុម័តលើបណ្ដាយុទ្ធសាស្រ្ត និងគោលនយោបាយលើវិស័យសុខាភិបាលក្នុងតំបន់ APEC និងអនុម័តលើផែនការសកម្មភាពនៃបណ្ដាក្រុមកិច្ចការជំនាញជាដើម។ កិច្ចប្រជុំនេះគ្រោងនឹងអនុម័តលើសេចក្ដីថ្លែងការណ៍រួម និងសំណើរដើម្បីផ្ញើរជូនសន្និសីទថ្នាក់រដ្ឋមន្ត្រី ហិរញ្ញវត្ថុរបស់ APEC នាខែវិច្ឆិកាឆ្នាំ ២០១៧ នៅ Da Nang។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់វិនិយោគលើវិស័យសុខាភិបាល ហើយដោយមានការជួយឧបត្ថម្ភរបស់បណ្ដាអង្គាការអន្តរជាតិ និងប្រទេសជាសមាជិក APEC នោះ វៀតណាមបានសម្រេចរួចរាល់ជាសារវន្តនូវបណ្ដាគោលដៅសហស្សវត្ស និងត្រៀមរៀបចំសម្រេចនូវបណ្ដាគោលដៅផ្សេងៗទាក់ទិននឹងវិស័យសុខាភិបាល។ លោករូបនេះក៏បានឲ្យដឹងទៀតថា នាបច្ចុប្បន្នវៀតណាមកំពុងត្រៀមរៀបចំកម្មវិធីសកម្មភាពរួមស្ដីពីសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ