វេទិកា Davos ២០១៨៖ អាមេរិកអះអាងនូវគោលនយោបាយ “ប្រទេសអាមេរិក ជាចម្បង”

(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃចូលរួមព្រឹត្តិការណ៍នេះ លោក Trump គ្រោងនឹងថ្លែងបទ សន្ទរកថាចំពោះមុខមជ្ឈដ្ឋានអ្នកនយោបាយនិងថ្នាក់ដឹកនាំសហគ្រាសធំៗលើ ទូទាំងពិភពលោក។ 
វេទិកា Davos ២០១៨៖ អាមេរិកអះអាងនូវគោលនយោបាយ “ប្រទេសអាមេរិក ជាចម្បង” - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Xinhua/TTXVN)


នាថ្ងៃទី២៥ មករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Davos។

ក្នុងរយៈពេល២ថ្ងៃចូលរួមព្រឹត្តិការណ៍នេះ លោក Trump គ្រោងនឹងថ្លែងបទ សន្ទរកថាចំពោះមុខមជ្ឈដ្ឋានអ្នកនយោបាយនិងថ្នាក់ដឹកនាំសហគ្រាសធំៗលើ ទូទាំងពិភពលោក។ ក្នុងនោះ លោកនឹងបន្តអះអាងនូវសាររបស់ខ្លួនថា អាមេរិក មានបំណងរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត ប៉ុន្តែព្រមទាំងមាន បំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាប្រចាំឆ្នាំរវាងអាមេរិកជាមួយដៃគូដទៃផងដែរ។

លោក Gary Cohn ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់សេតវិមាន ជាអ្នកអម ដំណើររបស់ប្រធានាធិបតីលោក Donald Trump បានអះអាងថា “ប្រទេស អាមេរិកជាចម្បង មិនមែនជាប្រទេសអាមេរិកតែម្នាក់ឯងនោះទេ។ អាមេរិកអភិវឌ្ឍន៍ ពិភពលោកក៏អភិវឌ្ឍន៍ យើងក៏អភិវឌ្ឍន៍ដែរ។ យើងជាចំណែកមួយនៃការ អភិវឌ្ឍន៍នោះ ហើយជាចំណែកមួយនៃខឿនសេដ្ឋកិច្ចពិភពលោក។ ប្រធានា ធិបតីលោក Trump ជឿជាក់ទៅលើប្រការនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ