វេទិកា Davos ២០១៨៖វៀតណាមបង្កើនអភិវឌ្ឍន៍ទីផ្សារសេវាកម្មអប់រំ-បណ្តុះបណ្តាលនិងសុខាភិបាល
(VOVWORLD) -នារសៀលថ្ងៃទី២៤និងព្រឹកថ្ងៃទី២៥ខែមករា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញបន្តចូលរួមរាល់សកម្ម ភាពនៅសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៨ នៅទីក្រុង Davos ប្រទេសស្វីស និងជួបប្រាស្រ័យជាមួយដៃគូសំខាន់ៗមួយចំនួន។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការពលពលកម្មអន្តរជាតិ (ILO) |
អញ្ជើញថ្លែងមតិនៅជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសកលលោក ស្តីពីការប្រមូល ផ្តុំប្រភពកម្លាំងហិរញ្ញវត្ថុទាំងអស់ សម្រាប់ការអភិវឌ្ឍចីរភាព លោក Vuong Dinh Hue បានចាត់ទុកថា រដ្ឋាភិបាលទាំងឡាយ គប្បីកសាងនិងសុក្រិដ្ឋបណ្តាយន្តការនិងរូប ភាពទាក់ទាញវិនិយោគឯកជនទៅក្នុងការអភិវឌ្ឍក្នុងសង្គម។ ជាងនេះទៅទៀត ជម្រុញការធ្វើសមាហ រណកម្ម បង្កើតនិងអភិវឌ្ឍន៍ដោយតម្លាភាពនូវទីផ្សារសេវាកម្ម អប់រំ បណ្តុះបណ្តាល សុខាភិបាល បរិស្ថាននិងថាមពលជាដើម។
នៅខាងក្រៅសន្និសីទ WEF Davos ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីហ្គីណេ ព្រះ មហាក្សត្រិយានីហូឡង់ រដ្ឋ មន្ត្រីការបរទេសអាហ្សង់ទីន ឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) អគ្គនាយក អង្គការពលពលកម្មអន្តរជាតិ (ILO) និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនមួយចំនួនផងដែរ៕