វេទិកា “ធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវ - មូលដ្ឋានគ្រឹះដើម្បីបោះជំហានទៅមុខ

(VOVWORLD) - នារសៀលថ្ងៃទី២ ខែមីនា នៅរដ្ឋធានីហាណូយ ក្រោមការគាំពាររបស់សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ក្រុមប្រឹក្សាអាជីវករជានារីវៀតណាមបាន រៀបចំវេទិកាក្រោមប្រធានបទ “ធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវ - មូលដ្ឋានគ្រឹះ ស្ថានដើម្បីបោះជំហានទៅមុខ”។
វេទិកា “ធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវ - មូលដ្ឋានគ្រឹះដើម្បីបោះជំហានទៅមុខ  - ảnh 1 ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោក ស្រី Truong Thi Mai អញ្ជើញថ្លែងនៅវេទិកា 

អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោក ស្រី Truong Thi Mai បានស្នើអោយបណ្ដាអាជីវករជានារីវៀតណាមលើកកំពស់ ការទទួលខុសត្រូវចំពោះពលករ ក៏ដូចជាចំពោះសង្គមនិងប្រទេសជាតិ ផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា៖

        “សហគ្រាសវៀតណាមត្រូវខិតខំប្រឹងប្រែងថែមទៀតក្នុងកាលៈទេសៈដែលទ្រង់ទ្រាយនៃសេដ្ឋកិច្ចវៀតណាមនៅតែតូចនៅឡើយ ហើយកម្រិតអភិវឌ្ឍគឺទាបជាង ប្រទេសដទៃទៀតផង។ យើងកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជាការ សាកល្បងអំពីភាពសុក្រិតទៅលើរបៀបរបបសេដ្ឋកិច្ចទីផ្សារ អំពីការប្រកួតប្រជែងនៅក្នុង ស្រុក អំពីគុណភាពគ្រប់គ្រងប្រភពធនធានមនុស្ស ក៏ដូចជាអំពីផលិតភាពពលកម្ម ទៀតផង។ អាជីវករជានារីក៏ត្រូវប្រឈមមុខនឹងការសាកល្បងទាំងនោះផង ដែរ។ ដើម្បីអភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព សហគ្រាសនីមួយៗចាំបាច់ត្រូវ ខិតខំប្រឹងប្រែងលើកកំពស់សមត្ថភាពប្រកួតប្រជែងអោយកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ