វេទិកា “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង”
(VOVWORLD) - វេទិកា “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង” គឺសំដៅជំរុញការអនុវត្ត គោលនយោបាយគាំទ្រការអភិវឌ្ឍ ដាក់អោយដំណើរការខឿនសេដ្ឋកិច្ចបៃតង និងជំរុញតួនាទីរបស់នារីក្នុងខឿនសេដ្ឋកិច្ចបៃតងផងដែរ។
សកម្មភាពមួយនៅវេទិកា (រូបថត៖ phunuvietnam.vn) |
នារសៀលថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅព្រឹត្តិ ការណ៍ដោយប្រធានបទ “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង” ដោយមាន សកម្មភាពជាច្រើន៖ វេទិកា ពិព័រណ៍ និងការប្រគល់ពានរង្វាន់ច្នៃប្រឌិតចាប់ផ្ដើម អាជីវកម្មឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមន៍នារីវៀតណាមសហការជាមួយគម្រោងមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីច្នៃប្រឌិតទប់ទល់នឹងបម្រែបម្រួលអាកាសធាតុវៀតណាម និងក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម។
វេទិកា “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង” គឺសំដៅជំរុញការអនុវត្ត គោលនយោបាយគាំទ្រការអភិវឌ្ឍ ដាក់អោយដំណើរការខឿនសេដ្ឋកិច្ចបៃតង និងជំរុញតួនាទីរបស់នារីក្នុងខឿនសេដ្ឋកិច្ចបៃតងផងដែរ។ នៅវេទិកានេះ អ្នក ជំនាញអន្តរជាតិបានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
នាយប់ថ្ងៃទី២៤ ខែមិថុនា បានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់ច្នៃប្រឌិតចាប់ ផ្ដើមអាជីវកម្ម “នារីនិងអនាគតនៃខឿនសេដ្ឋកិច្ចបៃតង” សំដៅលើកតម្កើងសហ គ្រាសចាប់ផ្ដើមអាជីវកម្មឆ្នើមៗ ដែលមានគំនិតផ្ដួចផ្ដើមទប់ទល់នឹងការសាក ល្បងទាក់ទិនដល់បម្រែបម្រួលអាកាសធាតុនៅ វៀតណាម៕