វេទិកា “លើកកំពស់ផលិតភាពការងារជាតិឆ្នាំ ២០២៤” នឹងប្រព្រឹត្តទៅនាពេលឆាប់ៗ
(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ សហជីពសហព័ន្ធការងារវៀតណាមនឹងរៀបចំវេទិកា “លើកកំពស់ផលិតភាពការងារជាតិឆ្នាំ ២០២៤”។
ខ្សែសង្វាក់ផលិតកម្មនៃរោងចក្រ Z133 អគ្គនាយកដ្ឋានវិស្វកម្ម (រូបថត៖ qdnd.vn) |
វេទិកានេះគឺជាការរំលេចនូវសកម្មភាពនៃខែកម្មករឆ្នាំ ២០២៤ និងជាសកម្មភាពអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតសហជីពវៀតណាម (២៨ កក្កដា ១៩២៩- ២៨ កក្កដា ២០២៤)។
តាមគម្រោង នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថា លើកកំពស់ផលិតភាពការងារសម្រាប់កម្មករនិយោជិត និងធុរកិច្ចទូទាំងប្រទេស។ លើសពីនេះ លោកនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ទីរ អង្គភាព ក្រសួង ស្ថាប័ន និងសហជីពសហព័ន្ធការងារ វៀតណាមនឹងផ្តល់អំណោយដល់ពលករមួយចំនួនដែលមានផលិតភាពការងារខ្ពស់ និងស្នាដៃលេចធ្លោក្នុងវិស័យពលកម្ម៕