វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” បានប្រារព្ធនៅប្រទេសចិន
(VOVWORLD) - វេទិការ “ខ្សែក្រវាត់និងផ្លូវ” លើកទី២ បានប្រារព្ធជាផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិននាព្រឹកថ្ងៃទី២៦ខែមេសា។ ចូលរួមក្នុងវេទិកាមានវត្តមានប្រមុខ រដ្ឋចំនួន ៣៧ រូប មកពី ប្រទេសជាច្រើនលើទូទាំងពិភព លោក រួមទាំង តំណាងជាង ៥ពានរូប មកពីជាង ១៥០ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩០ផងដែរ។ គណៈ ប្រតិភូវៀតណាមបានដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងវេទិកានេះ។
ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា "ខ្សែក្រវាត់និងផ្លូវ" |
ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឲ្យភាគីចូលរួមវេទិកា "ខ្សែក្រវាត់និងផ្លូវ" បន្តជំរុញគំនិតផ្តួចផ្តើមនេះ ដោយឆ្ពោះទៅគោល ដៅអភិ វឌ្ឍន៍ដោយចីរភាព ដើម្បីរួមចំណែកកែលំអជីវភាពរស់នៅរបស់ប្រជាជន។
ចូលរួមក្នុងវេទិការនេះ វៀតណាមគាំទ្រចំពោះការផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ការតភ្ជាប់តំបន់និងអបអរសាទរចិនដែលបានរៀបចំប្រកបដោយជោគជ័យនូវវេទិការ “ខ្សែក្រវាត់និងផ្លូវ” លើកនេះ។ វៀតណាមអះអាងថា ត្រៀមខ្លួនជាស្រេច សហការជាមួយចិននិងបណ្ដាប្រទេសដើម្បីស្ថាបនានិងអនុវត្តកម្មវិធីនិងគម្រោងសម្រាប់គោលបំណងសន្តិភាព ការអភិវឌ្ឍន៍និងវិបុលភាព លើមូលដ្ឋាន ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក, គោ រពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេស គោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសចូលរួមផងដែរ៕