វេទិកាកុមារជាតិលើកទី៥ឆ្នាំ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី២៦សីហា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាម បានរួមសហការជាមួយគណៈកម្មាធិការវប្បធម៌ អប់រំ និង យុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំវេទិកាជាតិលើកទី៥ឆ្នាំ២០១៧។
ទិដ្ឋភាពនៃវេទិកាកុមារជាតិលើកទី៥ |
វេទិកាកុមារជាតិលើកទី៥ក្រមប្រធាន បទ “កុមារជាមួយនឹងបញ្ហាបង្ការប្រឆាំងអំពើហឹង្សា រំលោភបំពានលើកុមារ”។ លោក ស្រី Dao Hong Lan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមបានឲ្យដឹងថា៖
“ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានប្រមូលផ្តុំមតិ និងសំណើរ របស់ប្អូនៗនៅវេទិកាកុមារជាតិនេះ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល ព្រមទាំងបញ្ចូន ទៅក្រសួងស្ថាប័នទាក់ទិននានា ពិនិត្យដោះស្រាយ។ មតិនិងបំណងប្រាថ្នារបស់ ប្អូនៗនៅវេទិកានេះ នឹងបានពិនិតដោះស្រាយ ដើម្បីយើងអាចការពារកុមារតាម រយៈសកម្មភាពជាក់ស្តែង”៕