វេទិកាកុមារជាតិលើកទី៦៖ កុំទុកអោយសាររបស់កុមារស្ថិតតែនៅលើក្រដាស
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែសីហា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាម បានសហការជាមួយគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ រៀបចំវេទិកាកុមារជាតិលើកទី៦ក្រោមប្រធានបទ “កុមារជាមួយបញ្ហា ទាក់ទិនដល់កុមារ”។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ផ្ទៀងស្ដាប់មតិរបស់ប្អូនៗកុមារ (រូបថត៖ Tuoitre) |
នៅទីនេះ ប្អូនៗកុមារបានលើកឡើងនូវបញ្ហា មតិ បំណងប្រាថ្នា ក៏ដូចជា ដំណោះស្រាយនិងគំនិតផ្ដួចផ្ដើមស្ដីពីបញ្ហានានាទាក់ទិនដល់កុមារ។ ប្អូន Nguyen Huu Sang តំណាងកុមារនៃទីក្រុង Can Tho បានលើកសំណើរថា៖
“ស្ថាប័នសមត្ថកិច្ចត្រូវតែមានដំណោះស្រាយជួយឧបត្ថម្ភដល់កុមារដែលត្រូវរំលោភ ដោយរក្សាព័ត៌មានជាសម្ងាត់ ជួយសម្រួលដល់ការសម្របចូលក្នុងសហ គមន៍ ព្រមទាំងដាក់ទោសដ៏តឹងរឹងចំពោះជនរំលោភបំពាន ក៏ដូចជាចាត់វិធានការគ្រប់ គ្រង រារាំងជនរំលោភបំពានប្រព្រឹត្តិអំពើនេះឡើងវិញផងដែរ។ ចំពោះគ្រួសារនោះ គឺ ឪពុកម្ដាយគប្បីយកចិត្តទុកដាក់ សំណេះសំណាលជាមួយកូនៗ ដើម្បីក្លាយទៅ ជាមិត្តរបស់កូន ឬរាយការណ៍រាំងស្កាត់អំពើ និងករណីរំលោភបំពានផ្លូវភេទ។ ចំពោះ សាលារៀន គឺគប្បីរៀបចំកម្មវិធីអប់រំស្ដីពីភេទនិងកម្មវិធីអប់រំបំណិនជីវិតបង្ការ ប្រឆាំងអំពើរំលោភ។ ហើយចំពោះកុមារផ្ទាល់ខ្លួន គឺចាំបាច់ត្រូវរៀននិងហាត់ពត់ លត់ដំបំណិនស្វ័យការពារ ផងដែរ”។
អញ្ជើញថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថារដ្ឋាភិបាលនឹងទទួលយករាល់មតិនិងបំណងប្រាថ្នារបស់ប្អូនៗ កុមារ ព្រមទាំងស្នើអោយ ក្រសួង ស្ថាប័នទាក់ទិននានា បន្តចាត់វិធានការចលនា អោយប្អូនៗកុមារពង្រឹងសេចក្ដីស្នេហាជាតិ សេចក្ដីស្នេហាចំពោះគ្រួសារនិង សាលារៀន ដើម្បីក្លាយទៅជាមនុស្សល្អ។ លោក Vu Duc Dam អញ្ជើញមាន ប្រសាសន៍ថា៖
“លោកតាយាយ ឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូ ជានិច្ចកាលមានគោលបំណងចង់ អោយប្អូនៗមានជីវភាពរស់នៅដ៏ល្អប្រសើរ។ ហេតុនេះហើយ ប្អូនៗត្រូវតែយកត្រាប់ តាមពាក្យទូន្មាន៥ខរបស់លោកប្រធានហូជីមិញអោយបានល្អ។ សូមអោយយើង ធ្វើសកម្មភាពជាក់ស្ដែង កុំទុកអោយបំណងប្រាថ្នារបស់ប្អូនៗកុមារត្រឹមតែជា បញ្ហាក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ សូមប្រែក្លាយគោលបំណងទាំងនោះទៅជាការ ពិត”៕