វេទិកាកសិករជាតិលើកទី៩៖ ផ្ទៀងស្តាប់មតិកសិករ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីមោទនភាពកសិករវៀតណាម ឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១៤ ខែតុលានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធកសិករវៀតណាមបានសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំវេទិកាកសិករជាតិលើកទី ៩។

វេទិកាកសិករជាតិលើកទី៩៖ ផ្ទៀងស្តាប់មតិកសិករ - ảnh 1វេទិកាកសិករថ្នាក់ជាតិលើកទី៩ មានប្រធានបទ៖ “ប្រធានសមាគមកសិករវៀតណាម - រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ  ផ្ទៀងស្តាប់នូវអ្វីដែលកសិករនិយាយ (រូបថត៖ CTV/Vietnam+)

ដោយមានប្រធានបទ “ផ្ទៀងស្តាប់នូវអ្វីដែលកសិករនិយាយ” វេទិកាកសិករថ្នាក់ជាតិលើកទី៩ ឆ្នាំនេះ គឺជាឱកាសសម្រាប់កសិករក្នុងការចែករំលែក លើកសំណើរ និងផ្តល់អនុសាសន៍អំពីបញ្ហាដែលកសិករ និងសហករណ៍កំពុងប្រឈមមុខ។ លើសពីនេះ កសិករ សហករណ៍ និងធុរកិច្ចក៏ចាប់អារម្មណ៍លើយន្តការ និងគោលនយោបាយដើម្បីលើកកម្ពស់ផលិតកម្មកសិកម្មបៃតង និងនិរន្តរភាព; ព័ត៌មានទីផ្សារ; ផែនការផលិតកម្ម; បង្កើតម៉ាកផលិតផលកសិកម្ម ផ្សព្វផ្សាយផលិតផលកសិកម្មនៅលើវេទិកាឌីជីថល។

ក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់លើការតភ្ជាប់ផលិតកម្ម និងខ្សែសង្វាក់តម្លៃផលិតកម្មក្នុងវិស័យកសិកម្ម ដោយលោកមានប្រសាសន៍ថា កសិករត្រូវផ្លាស់ប្តូរការគិតរបស់ខ្លួន ដើម្បីចាប់យកខឿនកសិកម្មថ្មី បង្កើតតម្លៃកាន់តែច្រើនតាមផ្ទៃដីផលិតភាព។ អញ្ជើញចែករំលែកមតិនេះ ប្រធានមជ្ឈិមសម្ព័ន្ធកសិករវៀតណាម លោក Luong Quoc Doan បានអះអាងថា អាទិភាពធំបំផុតនាពេលបច្ចុប្បន្នរបស់សមាគមគឺការផ្លាស់ប្តូរការយល់ដឹងរបស់កសិករអំពីសេដ្ឋកិច្ចសមូហភាព ដែលជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចំនួនបីដែលត្រូវបានមហាសន្និបាតសមាគមន៍កសិករវៀតណាម លើកទី ៨ អនុម័ត។ “អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺរបៀបជំរុញការផ្លាស់ប្តូរការយល់ដឹងអំពីសេដ្ឋកិច្ច រួមទាំងសហករណ៍ផងដែរ។ មកទល់នឹងពេលនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅតែជាជំហានដ៏លំបាកក្នុងតំបន់ នេះជាកិច្ចការដែលមជ្ឈិមសមាគម និងសមាគមកសិករគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ