វេទិកាគោលនយោបាយការងារសម្រាប់យុវជនឆ្នាំ២០២៣
(VOVWORLD) - វេទិកាគោលនយោបាយការងារសម្រាប់យុវជនឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិយុវជនវៀតណាម សហការជាមួយគណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច និងមជ្ឈិមសម្ព័ន្ធយុវជន នាថ្ងៃទី៥ ខែឧសភា នៅទីក្នុងហាណូយ។
វេទិកានេះត្រូវបានផ្សាយផ្ទាល់ជាមួយនឹងទីតាំងចំនួន ៦៧ នៅទីស្នាក់ការកណ្តាលនៃបណ្តាខេត្ត ក្រុង និងសហជីពពាក់ព័ន្ធ។
នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា ជាមួយក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមូលដ្ឋានបានពិភាក្សាអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីការងារសម្រាប់យុវជន; ដំណោះស្រាយអនុវត្តគោលនយោបាយការងារប្រកបដោយប្រសិទ្ធភាពសម្រាប់យុវជននៅជនបទ យុវជនជាកម្មករ យុវជននៅទីក្រុង យុវជនពិការ យុវជនជាជនជាតិភាគតិច និងសិស្សានុសិស្ស...។ សមាជិកសហជីព និងយុវជននៅទូទាំងប្រទេសក៏មានសំណូមពរ និងអនុសាសន៍ស្តីពីគោលនយោបាយការងារសម្រាប់យុវជនក្នុងបរិបទក្រោយជំងឺរាតត្បាតជំងឺកូវីដ-១៩ និងបដិវត្តន៍៤.០។ វេទិកានេះគឺជាមូលដ្ឋានសម្រាប់រដ្ឋសភា រដ្ឋាភិបាល ដើម្បីសម្រេចចិត្តលើគោលនយោបាយការងារសម្រាប់យុវជនស្របតាមស្ថានភាពថ្មី៕