វ៉ាទីកង់និងអេស្ប៉ាញប្រឆាំងកសាងកសាងជញ្ជាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក
|
វ៉ាទីកង់និងអេស្ប៉ាញប្រឆាំងកសាងកសាងជញ្ជាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក |
(VOV)_ថ្លែងមតិចំពោះរដ្ឋសភាអេស្ប៉ាញ នាថ្ងៃទី១ កុម្ភះ រដ្ឋមន្ត្រីការបរទេស
លោក Alfonso Dastis បានបង្ហាញនូវការគាំទ្ររបស់លោកចំពោះម៉ិកស៊ិក បន្ទាប់ពី
ពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ចេញសេចក្ដីសម្រេចចិត្ត
កសាងជញ្ជាំងព្រំដែន ដើម្បីរាំងស្កាត់ជនចំណាក់ស្រុកឆ្លងដែនខុសច្បាប់។ មុននោះ
នាថ្ងៃទី៣១មករា នាយករដ្ឋមន្ត្រីអេស្ប៉ាញ់ លោក Mariano Rajoy បានអោយដឹងថា
៖លោកមិនគាំទ្រគោលនយោបាយពោលខាងលើរបស់លោក Donald Trump ហើយ
លោកជឿជាក់ថា៖ ពិភពលោកនឹងថ្កោលទោសគោលនយោបាយនេះដែរ។
នាថ្ងៃដដែល វ៉ាទីកង់បានបង្ហាញនូវការព្រួយបារម្ភចំពោះអនុក្រិតនេះរបស់ប្រធានាធិបតី លោក Donald Trump ផងដែរ៕