វេទិកាច្បាប់អាស៊ាន

វេទិកាច្បាប់អាស៊ាន - ảnh 1
វេទិកាច្បាប់អាស៊ាន

(VOV)_នាថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំ​វេទិកា
ច្បាប់អាស៊ាន ដោយប្រធានបទ៖​” អនុសញ្ញាមួយចំនួននៃសន្និសីទឡាអេ​ ស្ដីអំពីយុត្តិ
ធម៌អន្តរជាតិ ក្នុងទំនាក់ទំនងអាស៊ាន។” ដំណាងរបស់ប្រទេស​អាស៊ានទាំងឡាយ គណៈ
កម្មាធិការអចិន្ត្រៃយ៍ឡាអេ ឬលេខាធិការដ្ឋានអាស៊ានបានចូលរួម។

          ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Nguyen Khanh
 Ngoc បានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅកិច្ចសហប្រតិបត្តិការរវាង​បណ្ដាប្រ
ទេសជាសមាជិកអាស៊ាន បានមានជំហានលោតផ្លោះជាច្រើន កាន់តែស៊ីជំរៅនិង
ជាក់ស្ដែងលើគ្រប់វិស័យ។

          នៅទីនេះ ដំណាងប្រទេសអាស៊ាន និងវៀតណាមបានចែករំលែកព័ត៌មាន បទ
ពិសោធន៍ និងលទ្ធផលស្រាវជ្រាវ ឧបសគ្គនានា ក្នុងដំណើការចូលរួម និង​អនុវត្តអនុ
សញ្ញានានានៃសន្និសីទឡាអេ ស្ដីអំពីយុត្តិធម៌អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ