វេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លងនៅវៀតណាម
|
វេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លងនៅវៀតណាម |
(VOV)_ថ្លែងមតិនៅក្នុងវេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លង និងការអភិ
វឌ្ឍន៍ចីរភាពនៅវៀតណាម ត្រូវបានរៀបចំឡើង នាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានអោយដឹង
ថា៖ វៀតណាមកំពុងប្រឈមមុខនឹងអម្រែកធ្ងន់ធ្ងរពីធំងឺមិនឆ្លងនានាដូចជា៖ជំងឺ
បេះដូង មហារីក ទឹកនោមផ្អែម។ លោកស្រី PratibaMehta អ្នកសម្របសម្រួល អង្គការ
សហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតំលៃថា៖ វៀតណាមដណ្ដើមបានសមិទ្ធិ
ផលជាច្រើន ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ប៉ុន្តែ វៀតណាមក៏ត្រូវប្រ
ឈមមុខនឹងអម្រែកពីជំងឺមិនឆ្លងនានា។ដើម្បីដោះស្រាយបញ្ហានេះ វៀតណាមត្រូវ
មានការចូលរួមសហការពីគ្រប់ស្ថាប័ន និងមានផែនការបង្ការប្រឆាំងប្រកបដោយ
ប្រសិទ្ធិភាព។ នៅទីនេះ អង្គសន្និសីទបានពិភាក្សាអំពីខ្លឹមសារជាច្រើនដូចជា៖ អម្រែ
កសកលនៃជំងឺមិនឆ្លង និងប្រតិកម្មរបស់អង្គការសហប្រជាជាតិ អម្រែករបស់ជំងឺ
មិនឆ្លងនិងប្រតិកម្មរបស់វៀតណាម និងបណ្ដាជំងឺមិនឆ្លង និងវ័យចំណាស់៕