វេទិកាជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វីក ២០១៤
|
វៀតណាមនឹងបន្តអនុវត្តនូវសិទ្ធិរបស់ជនពិការយ៉ាងគ្រប់គ្រាន់ មានការទទួលខុសត្រូវ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់ |
(VOV)_នាព្រឹកថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រទេសវៀតណាម វេទិ
កាជនពិការនៃ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ២០១៤ ត្រូវបានបើកដោយប្រធានបទ៖ ជំរុញ
សកម្មភាពដើម្បីអនុវត្តសិទ្ធិរបស់ជនពិការ។ ថ្លែងមតិនៅវេទិកា រដ្ឋមន្ត្រីក្រសួងការ
ងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បាន
ចាត់ទុកថា៖ វៀតណាមក៏ដូចជាប្រទេសផ្សេងៗនៅក្នុងតំបន់ កំពុងប្រឈមមុខនឹង
ការលំបាកសាកល្បងជាច្រើន ក្នុងការអនុវត្តសិទ្ធិរបស់ជនពិការក្នុងស្ថានភាពជាក់
ស្ដែង ។ នាបច្ចុប្បន្ន វៀតណាមបាននិងកំពុងសន្យាចូលរួមយ៉ាងសកម្ម និងគ្រប់គ្រាន់
រាល់កម្មវិធីរបស់អន្តរជាតិនិងនៅក្នុងតំបន់អំពីជនពិការ។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធ
ជនពិការនិងសង្គមកិច្ច Pham Thi Hai Chuyen បានសង្កត់ធ្ងន់ថា៖
“ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ វៀតណាមនឹងបន្តអនុវត្តនូវសិទ្ធិរបស់ជនពិកា
រយ៉ាងគ្រប់គ្រាន់ មានការទទួលខុសត្រូវ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។
ទន្ទឹមនឹងនោះ វៀតណាមសន្យាបន្តអនុវត្តយុទ្ធសាស្ត្រ InCheon និងអនុសញ្ញាអន្តរ
ជាតិ ស្ដីពីសិទ្ធិរបស់ជនពិការ ដោយមានគោលដៅជួយជនពិការវៀតនាមមានជីវ
ភាពរស់នៅប្រកបដោយល្អជាង មានលក្ខណះងាយស្រួលជាងដើម្បីអនុវត្តគ្រប់សិទ្ធិ
ដែលបានច្បាប់កំណត់។ យើងខ្ញុំជឿជាក់ថា៖នៅវេទិកានេះ យើងនឹងមានសម្លេងរួម
ដើម្បីនាំចេញមតិថ្មី ដំណោះស្រាយអោយទាន់ពេលវេលាសមស្របដែរ៕”