វេទិកាជំរុញវិនិយោគនិងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាមនិងអង់គ្លេសទទួលលទ្ធផលល្អ
(VOVWORLD) - នៅថ្ងៃទី ២២ ខែមករា វេទិកាជំរុញវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាមជាមួយអង់គ្លេស បានប្រារព្ធឡើងនៅទីក្រុងឡុង ទទួលបានជោគជ័យ ហើយអនុស្សរណៈ (MOU) ចំនួន២៣ ត្រូវបានចុះហត្ថលេខានៅឯវេទិកានេះ។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការអប់រំចំនួន២៣ ត្រូវបានចុះហត្ថលេខារវាងវៀតណាមនិងចក្រភពអង់គ្លេស នាថ្ងៃទី ២២ ខែមករា (រូបថតៈ TTXVN)
|
ថ្លែងនៅក្នុងវេទិកា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha បានលើកឡើងថា រដ្ឋាភិបាលវៀតណាមបានកំណត់ថា ការអភិវឌ្ឍវិស័យអប់រំគឺដើរតួនាទីសំខាន់ក្នុងចំណោមជំហាន លោតផ្លោះចំនួនបីនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ វៀតណាមក្នុងដំណាក់កាល ២០១១-២០២០។
នៅក្នុងវេទិកា រដ្ឋមន្ត្រី លោក Phung Xuan Nha បានរួមជាមួយសមា ជិកសភារដ្ឋសភា បេសកជនពិសេសពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលខុសត្រូវវៀតណាម ឡាវនិងកម្ពុជា លោក Edward Vazey និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc An បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះលើ អនុស្សរណៈយោគយល់គ្នា MOU ចំនួន ២៣ នៅព្រឹកថ្ងៃទី ២២ ខែមករា។ បេសកជនពិសេសពាណិជ្ជកម្មរបស់នា យករដ្ឋមន្ត្រីអង់គ្លេសបានវាយតម្លៃថា “វេទិកានេះ គឺជាសក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍកិច្ចកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអង់គ្លេសនិងវៀតណាម” ផងដែរ៕