វេទិកាថ្នាក់រដ្ឋមន្ត្រីស្តី​ពី​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកបានបើកជាផ្លូវការនៅថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងប៉ារីសប្រទេសបារាំង។ នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលបារាំងធ្វើជាអធិបតី ក្នុងក្របខណ្ឌនៃការធ្វើជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU)។
វេទិកាថ្នាក់រដ្ឋមន្ត្រីស្តី​ពី​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian ។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានមានប្រសាសន៍ថា តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាតំបន់សំខាន់មួយសម្រាប់បញ្ហាសន្តិសុខ សេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន។ នេះជាមូលហេតុ ដែលយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់អឺរ៉ុបសម្រាប់សតវត្សរ៍ទី ២១ ត្រូវតែតម្រង់ទិសឆ្ពោះទៅតំបន់នេះ។ លោកបានចាត់ទុកថា ទំនួលខុសត្រូវរបស់ EU គឺរួមជាមួយនឹងដៃគូក្នុងតំបន់ កសាងទំនាក់ទំនងសហប្រតិបត្តិការក្នុងស្មារតីគោរពអធិបតេយ្យភាពរបស់ទាំងអស់គ្នា ស្របតាមច្បាប់អន្តរជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង“សម្រាប់លទ្ធិមនុស្សធម៌សក្ដិសមនឹងការប្រែប្រួល នៃយុគសម័យ" ។

បន្ទាប់ពីសម័យប្រជុំពេញអង្គ គណៈប្រតិភូបានចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបី រួមមានៈ ការតភ្ជាប់និងបច្ចេកវិទ្យាឌីជីថល; បញ្ហាសកល (ដូចជាអាកាសធាតុ ជីវចម្រុះ មហាសមុទ្រ និងសុខភាព); សន្តិសុខ និងការពារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ