វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ បើកជាផ្លូវការនៅចិន


វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ បើកជាផ្លូវការនៅចិន - ảnh 1
វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ បើកជាផ្លូវការនៅចិន (VOV)

(VOVworld) – សន្និសីទប្រចាំឆ្នាំវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ បានបើកជា
ផ្លូវការនាព្រឹកថ្ងៃទី​ ២៥ មិនា នៅទីរួមខេត្ត Boao ខេត្ត Hainan ភាគខាងត្បូង
ចិន។ ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli បានចូលរួមពិធីបើកវេទិកា
លើកនេះ ហើយថ្លែងបទសន្ទរកថាដែលមានចរិតលក្ខណៈកំណត់ទិសដៅសន្និសីទ។
ក្រៅពីនោះ ថ្នាក់ដឹកនាំរបស់ប្រទេសចំនួន ៥ រួមជាមួយមន្ត្រីជាន់ខ្ពស់ចំនួន ៨០
នាក់ទៀតនិងមជ្ឈដ្ឋានអ្នកស្រាវជ្រាវអ្នកប្រាជ្ញនិងអ្នកយកព័ត៌មានមកពីប្រទេស
ចំនួន ៥០ លើពិភពលោកក៏បានចូលរួមព្រឹត្តិការណ៍សំខាន់នេះផងដែរ។ ដោយ
មានប្រធានបទ «សកលភាវូបនីយកម្មនិងពាណិជ្ជកម្មសេរី៖ អនាគតរបស់ទ្វីប
អាស៊ី» វេទិកាលើកនេះប្រមូលផ្តុំទៅលើបញ្ហាសំខាន់ចំនួន ៤ គឺ៖ សកលភាវូប
នីយកម្ម កំណើនសេដ្ឋកិច្ច កំណែទម្រង់ និងសេដ្ឋកិច្ចថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ