វេទិកាទ្វីបអាស៊ី Boao ២០១៨៖ ចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា
(VOVWORLD) - នៅខាងក្រៅវេទិកាទ្វីបអាស៊ី Boao (BFA) ឆ្នាំ ២០១៨ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង Boao ស្រុកHainan ចិន នាថ្ងៃទី ១០ មេសា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។
វេទិកាទ្វីបអាស៊ី Boao ២០១៨៖ ចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា |
នៅខាងក្រៅវេទិកាទ្វីបអាស៊ី Boao (BFA) ឆ្នាំ ២០១៨ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង Boao ស្រុកHainan ចិន នាថ្ងៃទី ១០ មេសា ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំចិនបានអំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការក្សាកាណាល់ទាក់ទងជាន់ខ្ពស់ព្រមទាំងបង្កើនការកំណត់ទិសដៅយុទ្ធសាស្ត្រចំពោះទំនាក់ទំនងទ្វេភាគីផងដែរ។ បណ្ដាវិធានការណ៍ពង្រឹងទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងសឹង្ហបុរីគឺជាខ្លឹមសារស្នូលក្នុងជំនួបធ្វើការរវាងថ្នាក់ដឹកនាំចិនជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong។ ថ្លែងមតិនៅទីនេះ លោក Xi Jinping បានចាត់ទុកថា៖ ភាគីទាំងពីរគប្បីនាំចេញដំណើរយុទ្ធសាស្ត្រថ្មីក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីនិងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahid Abbasi ប្រធានរដ្ឋចិន លោក Xi Jinping បានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានគប្បីជាសសរទ្រូងសំរាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ទទួលជួបសន្ទនាជាមួយនាយក រដ្ឋមន្ត្រីម៉ុងហ្គោលី លោក Ukhnaa Khurelsukh លោក Xi Jinping បានចាត់ទុក ថា៖ ប្រទេសទាំងពីរគប្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យដោយឈរលើគោលការណ៍ជឿជាក់គ្នាទៅវិញទៅមកនិងសហប្រតិបត្តិការ៕