វេទិកាទ្វីបអាស៊ី Boao៖បណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញត្រូវប្រឈមមុខនឹងកម្លាំងសម្ពាធកាត់បន្ថយកំណើន
|
វេទិកាទ្វីបអាស៊ី Boao (VOV) |
(VOV)_នាថ្ងៃទី ១០ មេសា វេទិកាទ្វីបអាស៊ី Boao ២០១៤ ត្រូវបានបើក ដោយ មានការចូលរួមរបស់នាយករដ្ឋមន្ត្រីចិន លោក Li keqiang និងថ្នាក់ដឹកនាំរដ្ឋាភិ
បាល នៃប្រទេសចំនួន១០លើទូទាំងពិភពលោក។ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vu Duc Dam បានអញ្ជើញចូលរួមនិងមានបទថ្លែងមតិនៅពិធីបើក។
មុននោះ ក្នុងក្របខ័ណ្ឌវេទិកានៅខេត្ត Hainan (ចិន) នាថ្ងៃទី៩ មេសា បាន
ប្រព្រឹត្តទៅ ជំនួបពិភាក្សាចំនួន១០ស្ដីពីសភាពការណ៍ហិរញ្ញវត្ថុ សេដ្ឋកិច្ចនិងរូបីយ ប័ណ្ណនៅទ្វីបអាស៊ី។ ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍អភិវឌ្ឍន៍របស់ខឿនសេដ្ឋ កិច្ចទើបនឹងលេចចេញនានា ឆ្នាំ ២០១៤ បានវាយតំលៃថា៖បណ្ដាខឿនសេដ្ឋកិច្ច
ទើបលេចចេញ មិនគ្រាន់តែត្រូវប្រឈមមុខនឹងនិន្នការកាត់បន្ថយកំណើនប៉ុណ្ណោះ
ទេ ថែមទាំងមានបណ្ដាសញ្ញាអសកម្មទៀតផង។
តាមលោក Zhou Wenzhong អគ្គលេខាធិការ វេទិកាទ្វីបអាស៊ី Boaoចាត់ទុក
ថា៖ ក្នុងសភាពការណ៍ខឿនសេដ្ឋកិច្ចទើបលេចចេញនានាកំពុងជួបការលំបាក
ជាច្រើន ការរៀបចំវេទិកាទ្វីបអាស៊ី Boao ឆ្នាំនេះនឹងដើរតួនាទីដ៏សែនសំខាន់ ក្នុង ការពង្រីកបញ្ញារបស់អ្នកនយោបាយនានា ថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម និងមជ្ឈ
ដ្ឋានអ្នក ប្រាជ្ញ ក្នុងដំណើការជំរុញខឿនសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍ចីរភាពនិងស្ថិរភាព៕