វេទិកាធុរកិច្ចតំបន់ Nam Bo ខាងលិចវៀតណាមលើកទី១នឹងប្រារព្ធធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខ
(VOVWORLD) - នេះជាវេទិកាធុរកិច្ចមានសារៈសំខាន់សំដៅពិភាក្សាអំពីការ អភិវឌ្ឍក្នុងតំបន់ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់តំបន់និងសហ គ្រាស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិតាមរយៈ គោលនយោបាយនានារបស់មជ្ឈឹម។
លោក Nguyen Phuong Lam នាយក VCCI Can Tho។ |
សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមសាខាទីក្រុង Can Tho (VCCI Can Tho) បានជូនដំណឹងថា ក្នុងខែវិច្ឆិកាខាងមុខនេះ គណៈកម្មា ធិការសេដ្ឋកិច្ចមជ្ឈឹមនឹងសហការជាមួយ VCCI រៀបចំវេទិកាធុរកិច្ចតំបន់ Nam Bo ខាងលិចលើកទី១។ នេះជាវេទិកាធុរកិច្ចមានសារៈសំខាន់សំដៅពិភាក្សាអំពីការ អភិវឌ្ឍក្នុងតំបន់ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់តំបន់និងសហ គ្រាស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិតាមរយៈ គោលនយោបាយនានារបស់មជ្ឈឹម។ លោក Nguyen Phuong Lam នាយក VCCI Can Tho បានឲ្យដឹងថា៖
“យើងខ្ញុំសង្ឃឹមថា មហាសន្និបាតបក្សនាពេលខាងមុខនឹងបើកជំពូក ថ្មីមួយនិងជារបត់ថ្មីមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ សហគ្រាសនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយដ៏ល្អប្រសើរដើម្បីរួមគ្នា អភិវឌ្ឍ។ ដូច្នេះហើយ តំបន់ដីសណ្ដទន្លេ Cuu Long នឹងមិនមែនជាតំបន់ សេដ្ឋកិច្ចនៅទ្រឹងឡើយ ប៉ុន្តែនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ ស្វាហាប់ ហើយរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល”៕