វេទិកាធុរកិច្ចទីក្រុងហូជីមិញ - សហរដ្ឋអាមេរិក
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ សីហាគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានរួមសហការជាមួយស្ថានអគ្គកុងស៊ុលអាមេរិក និងសម្ព័ន្ធសមាគមសភាពាណិ ជ្ជកម្មអាមេរិកនៅទីក្រុងហូជីមិញ (Amcham) រៀបចំវេទិកាធុរកិច្ចទីក្រុងហូជីមិញ - សហរដ្ឋអាមេរិក ក្រោមប្រធានបទ “ជំរុញទំនាក់ទំនងភាពជាដៃគូ និងគំនិតផ្ដូចផ្ដើមដើម្បីអនាគតប្រកបដោយវិបុលភាព”។
លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan (រូបថត៖ sggp.org.vn) |
អញ្ជើញថ្លែងមតិក្នុងវេទិកានេះ លេខា គណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានចាត់ទុកថា៖ ទីក្រុងហូជីមិញមានឱកាសជាច្រើន ក្នុងការវិនិយោគ បច្ចេកវិទ្យាឬដំណោះស្រាយអំពីបញ្ញា សិប្បនិម្មិត (AI)។ ទីក្រុងហូជីមិញបានប្តេជ្ញាចិត្តសហការជាមួយដៃគូមកពីសហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ “ជោគជ័យរបស់ដៃគូសហ រដ្ឋអាមេរិកគឺជាជោគជ័យរបស់យើង។ ទោះបីជា ជំងឺកូវីដ ១៩ ក៏ដូចជាផល ប៉ះពាល់នឹងការបម្រែម្រួលអាកាសធាតុកំពុង វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរចាំបាច់ត្រូវបន្តឆ្ពោះទៅមុខទៀត។ សហរដ្ឋអាមេរិកនិងវៀតណាមបានសម្រេចចិត្តរួមដៃគ្នា ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដែលត្រូវបានបង្កើតឡើងកាលពី ២៥ ឆ្នាំមុន។ ទីក្រុងហូជីមិញដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម ដូច្នេះយើងចាំបាច់ត្រូវលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នដៃគូរបស់យើងនាពេលខាងមុខផងដែរ”៕