វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា និងមីយ៉ាន់ម៉ាឆ្នាំ ២០២៣
(VOVWORLD) - វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ ក្រោមការគាំពាររបស់ស្ថានទូតវៀតណាមប្រចាំនៅថៃ។ វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមធុរកិច្ចថៃ - វៀតណាមទូទាំងប្រទេសថៃ សហកការជាមួយសមាគមធុរកិច្ចវៀតណាមនៅឯបរទេស។
នៅក្នុងវេទិកានេះ គណៈប្រតិភូបានធ្វើការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ដើម្បីពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម តភ្ជាប់ និងបង្កើតបណ្តាញទំនាក់ទំនងរវាងធុរកិច្ចវៀតណាមជាមួយធុរកិច្ចនៃប្រទេសទាំង ៥ ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃសមាគមធុរកិច្ចវៀតណាមនៅឯបរទេស លើគ្រប់វិស័យ៖ កសិកម្ម ទេសចរណ៍ សេវាកម្ម បច្ចេកវិទ្យាខ្ពស់ ការនាំចេញ ហិរញ្ញវត្ថុ។
វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ប្រទេសថៃ។ រូបថត៖ VOV |
ទន្ទឹមនឹងនោះ វេទិកាក៏បានឧទ្ទេសនាមនិងផ្សព្វផ្សាយបរិយាកាសវិនិយោគនិងអាជីវកម្មរបស់វៀតណាម ជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់បណ្តាប្រទេសក្នុងតំបន់ ទន្ទឹមនឹងនោះរួមចំណែកអនុវត្តន៍ជាក់ស្ដែងនូវគម្រោងការណ៍របស់រដ្ឋាភិបាលស្ដីពី “កៀងគរជនវៀតណាមនៅឯបរទេសចូលរួមឧទ្ទេសនាម ប្រើប្រាស់ផលិតផលនិងអភិវឌ្ឍន៍បណ្តាញចែកចាយទំនិញវៀតណាមនៅឯបរទេស ដំណាក់កាល ២០២០-២០២៤”។
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ សហគ្រាសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ៥ គឺថៃ វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា៕