វេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូង  លោក Yoon Suk Yeol និងប្រតិភូជាង ៥០០ នាក់ដែលជាតំណាងរបស់បណ្ដាសមាគម សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសនៃប្រទេសទាំងពីរបានចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។

វេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ (រូបថត៖ VOV)
ថ្លែងមតិទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវលើកកំពស់ទំនាក់ ទំនងវៀតណាម - កូរ៉េខាងត្បូងឡើងកំពស់ថ្មី។ ក្នុងនោះ ត្រូវលើកកំពស់បន្ថែមទៀត នូវសកម្មភាពដោះដូរពាណិជ្ជកម្ម រួមចំណែកសម្រេចបានគោលដៅនាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ វៀតណាម និងកូរ៉េខាងត្បូងគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពល។ ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមថា សហគមន៍ធុរកិច្ចនៃ ប្រទេសទាំងពីរនឹងបន្តមានគម្រោងសហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាព ជាច្រើន។
វេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV)
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមលើកទឹកចិត្តសហគមន៍ធុរកិច្ចកូរ៉េខាងត្បូង បណ្តាក់ទុនចូលមកវៀតណាម លើវិស័យសក្តានុពលនានាដូចជា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាជីវ សាស្ត្រ អេឡិចត្រូនិក វត្ថុពាក់កណ្ដាលចំឡង ថាមពលស្អាត សេដ្ឋកិច្ចបៃតង ទីក្រុង ឆ្លាតវៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាដើម។ ជាពិសេស លោកនាយករដ្ឋមន្ត្រីរំពឹងថា បណ្ដាសហគ្រាសរបស់កូរ៉េខាងត្បូងនឹងបង្កើនការវិនិយោគលើវិស័យឧស្សាហកម្ម វប្បធម៌ និងឧស្សាហកម្មកម្សាន្ត។ នេះក៏ជាវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយកិច្ចសហប្រតិបត្តិការនេះមានលក្ខណៈបំពេញបន្ថែមគ្នាដើម្បីការអភិវឌ្ឍរួម។
មុននេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជា អធិបតីកិច្ចសន្ទនាតុមូល ជាមួយថ្នាក់ដឹកនាំសមាគមធុរកិច្ច និងសម្ព័ន្ធក្រុមហ៊ុនឈាន មុខគេរបស់កូរ៉េខាងត្បូង សំដៅពិភាក្សានិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគក្នុងសម័យកាលថ្មី។ បណ្ដាសមាគម និងសហគ្រាសរបស់កូរ៉េខាងត្បូង ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់; សន្យារួមដំណើរជាមួយវៀតណាមក្នុង រយៈពេលយូរអង្វែង ដើម្បីរួមគ្នាបោះជំហានលើមាគ៌ានៃវិបុលភាពរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ