វេទិកាធុរកិច្ចវៀតណាម-ម៉ាឡេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាន ចូលរួមនិងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ម៉ាឡេស៊ី។

វេទិកាធុរកិច្ចវៀតណាម-ម៉ាឡេស៊ី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិម៉ាឡេស៊ី។ (រូបថត៖ Duong Giang/VNA)
ថ្លែងនៅព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាន សង្កត់ធ្ងន់ថា ទាក់ទង់នឹងពាណិជ្ជកម្ម នៅឆ្នាំ ២០២១ ប្រទេសទាំងពីរបានកំណត់ គោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ យ៉ាងណាមិញ មកទល់ពេលនេះ ដោយផ្អែកលើទិន្នន័យស្ថិតិរបស់ម៉ាឡេស៊ី ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានលើសពីគោលដៅដែលបានកំណត់។ នាយករដ្ឋមន្ត្រីលោក Anwar Ibrahim បានអះអាងថា នៅពេលអនាគត ប្រទេសទាំង ពីរនឹងបន្ត និងជំរុញកម្លាំងចលករសេដ្ឋកិច្ច-ពាណិជ្ជកម្មជាវិជ្ជមានដែលសម្រេចបាន។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការសន្យារបស់ម៉ាឡេស៊ីក្នុងការជំរុញកម្មវិធីកំណើនសេដ្ឋកិច្ចបៃតង និរន្តរភាព មិនប៉ះពាល់ដល់បរិស្ថាន។ ទន្ទឹមនឹងនោះ លោកបាន អំពាវនាវឲ្យសហគ្រាសវៀតណាមបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសម៉ាឡេស៊ីក្នុងវិស័យទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ