វេទិកាធុរកិច្ចវៀតណាម-អ៊ីស្រាអែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា នៅទីក្រុងហាណូយ
(VOVWORLD) - ប្រធានបទដែលត្រូវបានចែករំលែកនៅក្នុងវេទិកាធុរកិច្ច គឺជា វិស័យនានាដែលអ៊ីស្រាអែលមានប្រៀបខ្លាំងដូចជា៖ កសិកម្ម បច្ចេកវិទ្យាទឹក សន្តិសុខ និងសុវត្ថិភាពព័ត៌មាន។
កាលពីថ្ងៃទី ១០ សីហា ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមបានឲ្យដឹងថា វេទិកាធុរកិច្ច
វៀតណាម-អ៊ីស្រាអែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ខាងមុខនេះ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀតណាម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ឧស្សាហ កម្មអ៊ីស្រាអ៊ែលលោក Nir Barkat។
មុននោះ វេទិកាក៏នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី ១៥ សីហា។ វេទិកា នេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម និងថ្នាក់ដឹកនាំអង្គភាព ជំនាញនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម; វិទ្យាស្ថាននាំចេញអ៊ីស្រាអ៊ែល តំណាង ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ឧស្សាហកម្មអ៊ីស្រាអែល និងតំណាងសហគ្រាសអ៊ីស្រាអែលក្នុងវិស័យដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧបករណ៍និងសម្ភារៈកសិកម្ម; បច្ចេកវិទ្យាព័ត៌មាន និងសន្តិ សុខអ៊ីនធឺណិត; ឧបករណ៍វេជ្ជសាស្ត្រ ថែទាំសុខភាព; បច្ចេកវិទ្យាប្រព្រឹត្តកម្មទឹក; សន្តិសុខការពារជាតិ។ ប្រធានបទដែលត្រូវបានចែករំលែកនៅក្នុងវេទិកាធុរកិច្ច គឺជា វិស័យនានាដែលអ៊ីស្រាអែលមានប្រៀបខ្លាំងដូចជា៖ កសិកម្ម បច្ចេកវិទ្យាទឹក សន្តិសុខ និងសុវត្ថិភាពព័ត៌មាន។ នៅក្នុងវេទិកាលើកនេះ អនុស្សរណៈយោគយល់គ្នាមួយចំនួន រវាងក្រុមហ៊ុនអ៊ីស្រាអ៊ែល និងសហគ្រាសនៅវៀតណាមក៏នឹងត្រូវបានចុះហត្ថលេខា ផងដែរ៕