វេទិកាបណ្តារបៀងសេដ្ឋកិច្ច GMS លើកទី៩បានបើកនៅទីក្រុងហាណូយ

(VOVWORLD) -នាព្រឹកថ្ងៃទី១៩កញ្ញា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគ វៀតណាម បានរួមសហការជាមួយធនាគាអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំវេទិកា បណ្តារបៀង សេដ្ឋកិច្ចអនុតំបន់ទន្លេមេគង្គ (GMS) បើកទូលាយលើកទី៩ ដោយមានការចូលរួម របស់តំណាងមកពីប្រទេស កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ានិងថៃ។ 
វេទិកាបណ្តារបៀងសេដ្ឋកិច្ច GMS លើកទី៩បានបើកនៅទីក្រុងហាណូយ - ảnh 1តំណាងចូលរួម វេទិកាបណ្តារបៀងសេដ្ឋកិច្ច GMS លើកទី៩

ក្នុងសម័យបើក រដ្ឋ មន្ត្រីក្រសួងផែនការវិនិយោគឡាវ លោក Souphanh Keomisay ប្រធានវេទិកានេះ បានវាយតម្លៃខ្ពស់នូវលទ្ធផល សហប្រតិបត្តិការរបស់ប្រទេសនានាក្នុងអនុតំបន់ ទន្លេមេគង្គក្នុងនោះមានកម្មវិធីសហប្រតិបត្តិការតភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដែលជាអាទិភាពរបស់បណ្តាប្រទេស GMS ផងដែរ។ លោក Souphanh Keomisay ឲ្យដឹងថា៖

        “ការតភ្ជាប់ក្នុងអនុតំបន់ទន្លេមេគង្គបើកទូលាយគឺមានអត្ថន័យសំខាន់ណាស់ សម្រាប់ប្រទេសជាសមាជិកនានា។ ព្រោះវាបង្កើតឡើងបណ្តាញផ្សាភ្ជាប់អំពីហេដ្ឋា រចនាសម្ព័ន្ធ ពីនោះ បង្កើតឡើងការតភ្ជាប់អំពីផលិតផល អំពីទេសចរណ៍។ ទន្ទឹម  ជាមួយគ្នានោះ ការតភ្ជាប់ក្នុង GMS បានជួយឲ្យប្រទេសជាសមាជិកមានការអភិវឌ្ឍ ន៍យ៉ាងខ្លាំងក្លា បង្រួញគំលាត ជាពិសេសក្នុងអាស៊ានក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ។ វេទិកាលើកនេះ ក៏ជាឱកាសដើម្បីជាថ្មីម្តងទៀត យើងអះអាងថា បន្តជម្រុញថែម ទៀតរាល់កម្មវិធីតភ្ជាប់ក្នុង GMS ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ