វេទិកាប្រជាធិបតេយ្យបាលីលើកទី៥បានបើកនៅឥណ្ឌូនេស៊ី

វេទិកាប្រជាធិបតេយ្យបាលីលើកទី៥បានបើកនៅឥណ្ឌូនេស៊ី - ảnh 1
តំណាងចូលរួមវេទិកាថតរូបអនុស្សាវរីយ៌
(រូបថតៈ TTXVN)

(VOVworld)-វេទិកាប្រជាធិបតេយ្យបាលីលើកទី៥(BDF-5)បានបើកជាផ្លូវការនៅ
កោះបាលី​(ឥណ្ឌូនេស៊ី)នាថ្ងៃទី៨វិច្ឆិកា។ ក្រោមប្រធានបទ “ជម្រុញរាល់គោលការ
ប្រជាធិបតេយ្យក្នុងកាលៈទេសៈសកល” BDF-5បានប្រព្រឹត្តទៅរយៈ ២ថ្ងៃ គឺថ្ងៃទី
៨និងទី៩វិច្ឆិកា ដោយប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono នា
យករដ្ឋមន្រ្តីអូស្រា្តលី Julia Gilard និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak ធ្វើជាសហអធិបតី។ ថ្លែងមតិបើកវេទិកា ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang
Yudhoyono បានអំពាវនាវអង្គការតំបន់នានាដើរតួនាទីសកល១ក្នុងការចូលរួមក្នុង
បណ្តាបញ្ហាពិភពលោកដែលយកចិត្តទុកដាក់ដូចគ្នានិងជម្រុញតម្លៃរបស់ប្រជា
ធិបតេយ្យ។ ប្រធានាធិបតីឥណ្ឌូនេស៊ីសង្កត់ធ្ងន់ថា អាស៊ានបានដាក់ចេញគោល
ដៅនយោបាយចុងក្រោយគឺ “បង្កើនប្រជាធិប តេយ្យ និងជម្រុញ ការពាររាល់សិទ្ធ
មនុស្ស” ដែលទទួលបានភាពជឿនលឿនអំពីប្រជាធិបតេយ្យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ