វេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ានលើកទី៧៖ បញ្ហាប្រឈម និងរបៀបជំនះពុះពាររបស់អាស៊ាន

(VOVWORLD) - ចំពោះអស្ថិរភាពនៃស្ថានភាពពិភពលោកអាស៊ានបានបង្ហាញពីមជ្ឈភាពរបស់ខ្លួនក្នុងការដោះស្រាយ និងសម្រួលការខ្វែងគំនិតគ្នា។

នាថ្ងៃទី ៣១ តុលា វេទិកាប្រព័ន្ធផ្សព្វផ្សាយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៧ បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីទីភ្នាក់ងារសារព័ត៌មានធំៗក្នុងតំបន់។ បញ្ហាសំខាន់ៗជាច្រើនត្រូវបានលើកឡើងនៅក្នុងវេទិកាពីវិបត្តិមីយ៉ានម៉ា រហូតដល់ភាពតានតឹងនៅសមុទ្រខាងកើត ជម្លោះនៅតំបន់ហ្គាហ្សា ឬដំណើរការចូលជាសមាជិករបស់ Timor Leste។ អញ្ជើញថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Masurdi បានសង្កត់ធ្ងន់ថា ចំពោះអស្ថិរភាពនៃស្ថានភាពពិភពលោកអាស៊ានបានបង្ហាញពីមជ្ឈភាពរបស់ខ្លួនក្នុងការដោះស្រាយ និងសម្រួលការខ្វែងគំនិតគ្នា។ អាស៊ានបានអនុម័តលើការអនុវត្តកិច្ចព្រមព្រៀងអាស៊ានទី៤ ចាក់គ្រឹះសម្រាប់ការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥; អាស៊ានបានពង្រឹងដំណើរការធ្វើការសម្រេចចិត្តសំខាន់ៗ រក្សាអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលកំណើន។ អាស៊ានអាចប្រែក្លាយចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។ រដ្ឋមន្ត្រីការបរទេសលោកស្រី Retno បាននិយាយថា អាស៊ានកំពុងដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ