វេទិកាប្រភពធនធានមនុស្ស សកល ២០១៧ វៀតណាម - កូរ៉េខាងត្បូង
(VOVWORLD) -វេទិកាប្រភពធនធានមនុស្ស សកល ឆ្នាំ២០១៧ វៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិនាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - កូរ៉េខាងត្បូង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូងលោក Kim Sang-kon បានអញ្ជើញចូលរួមវេទិកានេះ។
វេទិកាប្រភពធនធានមនុស្ស សកល ២០១៧ វៀតណាម - កូរ៉េខាងត្បូង |
វេទិកាប្រភពធនធានមនុស្ស សកល ឆ្នាំ២០១៧ វៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិនាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - កូរ៉េខាងត្បូង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូងលោក Kim Sang-kon បានអញ្ជើញចូលរួមវេទិកានេះ។
អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Phung Xuan Nha បានអះអាងថា៖
“តាមរយៈការអប់រំបណ្ដុះបណ្ដាល យើងខ្ញុំបានលើកកំពស់ចំណេះដឹងធនធានមនុស្សវៀតណាមដើម្បីទាក់ទាញផ្ទាល់ជាមួយចំណេះដឹងនៃបណ្ដាប្រទេសជឿនលឿននៅតំបន់ និងនៅលើពិភពលោក។ នៅក្នុងវេទិកានេះ ភាគីទាក់ទិននានានឹងរួមគ្នាកំណត់ឲ្យបានច្បាស់លាស់នូវឱកាស និងការសាកល្បងចំពោះការអភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់ ហើយរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងវៀតណាម - កូរ៉េខាងត្បូង”៕