វេទិកាប៉ារីសដើម្បីសន្តិភាព លើកទី ២ បានបើកជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា តាមម៉ោងបារាំង វេទិកាប៉ារីសដើម្បីសន្តិភាព លើកទី ២ បានបើកជាផ្លូវការនៅទីក្រុងប៉ារីស នៃសាធារណៈរដ្ឋបារាំង ហើយបានប្រព្រឹត្តិទៅដល់ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៩។ សម័យបើកនេះ មានការចូលរួមរបស់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំចំនួន ៣០ រូប នៅលើពិភពលោក។ 
វេទិកាប៉ារីសដើម្បីសន្តិភាព លើកទី ២ បានបើកជាផ្លូវការ - ảnh 1 រធានាធិបតីបារាំងលោក Emmanuel Macron 

វេទិកានេះបានផ្ដោតសំខាន់លើការពិភាក្សាអំពីវិធានការ សំដៅការពារពហុភាគីនិយម ទប់ទល់នឹងលទ្ធិជាតិនិយម ដែលកំពុងក្រោកឡើងនៅលើពិភពលោក។ លើសពីនេះទៀតវេទិកានេះនឹងអនុម័តគម្រោងនៅក្នុងវិស័យការប្រែបម្រួលអាកាសធាតុ ប្រឆាំងនឹងវិសមភាព ព័ត៌មានមិនពិត ក៏ដូចជាបទឧក្រិដ្ឋតាមរយៈប្រព័ន្ ធអ៊ីធឺណិត។

ថ្លែងក្នុងសម័ហបើកវេទិកានេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់ថា៖ “យើងកំពុងប្រឈមមុខនឹងវិបត្តិនៅក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចពិភពលោក។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្អែកលើសេដ្ឋកិច្ចទីផ្សារ ការបើកចំហ និងពាណិជ្ជកម្មសេរី។ ប្រព័ន្ធនេះបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេលជាង ៧០ ឆ្នាំ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី ២ បានជួយប្រជាជនរាប់រយលាននាក់ជៀសផុតពីភាពក្រីក្រ ជួយតំបន់ជាច្រើនបង្កើតនិងថែរក្សាសន្តិ ភាព និងជួយបង្កើត ប្រព័ន្ធត្រួតពិនិត្យតុល្យភាពដែលមិនធ្លាប់មានពីមុនមក។

ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រព័ន្ធនេះបានបង្ហាញនូវវិសមភាពថ្មីការបែកបាក់ក្នុងសង្គម និងបង្កើតវិបត្ដិនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលបង្កើតឯកតោភាគីនិយមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ