វេទិកាប៉ូលីសចរាចរណ៍អាស៊ានលើកទី១បានបើកនៅវៀតណាម
|
ទិដ្ឋភាពនៃវេទិកា |
(VOVworld)-វេទិកាប៉ូលីសចរាចរណ៍អាស៊ានលើកទី១បានបើកជាផ្លូវការនាព្រឹកថ្ងៃ
ទី២១វិច្ឆិកានៅទីក្រុងហាណូយ (វៀតណាម) ។ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាមលោក To Lam បានលើកច្បាស់ថា វេទិកាប៉ូលីសចរាចរណ៍អា
ស៊ាននេះគឺចាំបាច់ ណាស់ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធ
ន៍ក្នុងការងារធានា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្កលក្ខណៈងាយស្រួល
សម្រាប់ការដឹកជញ្ជូនឆ្លង ដែនរវាងប្រទេសអាស៊ាននានាក្នុងតំបន់។ លោក To Lam
អញ្ជើញមានប្រសាសន៍ថា៖
“ចំពោះវេទិកានេះ ក្រសួងនគរបាលវៀតណាមមានបំណងចង់ឲ្យកងកម្លាំង
ប៉ូលីសចរាចរណ៍នៃបណ្តាប្រទេសអាស៊ាន សកម្មធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុង
ការអនុ វត្តនូវដំណោះស្រាយធានាសណ្តាប់ធ្នាប់ចរាចរណ៍ ការធ្វើវិមជ្ឈការអនុវត្តភារ
កិច្ចគ្រប់ គ្រងរដ្ឋអំពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ បញ្ហាសហប្រតិបត្តិការដែល
បានដាក់ ចូលក្នុងអនុស្សរណៈនៃវេទិកានេះគឺសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាព
នូវសកម្ម ភាពនាពេលខាងមុខ រួមចំណែកសកម្មក្នុងការធានាសណ្តាប់ធ្នាប់ សុវត្ថិ
ភាពចរាចរណ៍ នៅប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់អាស៊ាន”។
វេទិកាប៉ូលីសចរាចរណ៍អាស៊ានលើកទី១នឹងបានបិទបញ្ចាប់នាថ្ងៃទី២៣វិច្ឆិកា៕