វេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤
(VOVWORLD) - អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានលើកឡើងថា៖ លទ្ធផលដែលសម្រេចបានក្នុងឆ្នាំអាស៊ាន ២០២០ បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរបស់អាស៊ានក្នុងដំណាក់កាលបន្តបន្ទាប់ និងចូលរួមចំណែកជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងស្តារតំបន់ឡើងវិញ។
អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានចូលរួមសម័យប្រជុំសន្ទនាជាមួយប្រធានអាស៊ាន ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤ (AMF) (រូបថត៖ dangcongsan.vn |
នាថ្ងៃទី ២៤ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រធានគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមនៅឯបណ្តាកិច្ចប្រជុំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អា ស៊ានវៀតណាម) បានចូលរួមសម័យប្រជុំសន្ទនា ជាមួយប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤ (AMF)។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានលើកឡើងថា៖ លទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំអាស៊ាន ២០២០ បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍ របស់អាស៊ានក្នុងដំណាក់កាលបន្តបន្ទាប់ និងចូលរួមចំណែកជាវិជ្ជមាន ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងស្តារតំបន់ឡើងវិញ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានរំលឹកឡើងវិញនូវទស្សនៈរបស់អាស៊ានស្តីពីការរក្សាតំបន់អាស៊ីអាគ្នេយ៍ប្រកប ដោយសន្តិភាព សន្តិសុខ អព្យាក្រឹតនិងស្ថិរភាព ក៏ដូចជា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិនិងស្វែងរកវិធីសាស្រ្តមានតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ។
តំណាងដែលចូលរួមក្នុងវេទិកានេះបានចាត់ទុកថា ត្រូវលើកកម្ពស់ការផ្សាភ្ជាប់សេដ្ឋកិច្ច ហើយការតភ្ជាប់តំបន់ក៏ជាសមិទ្ធផលលេចធ្លោមួយក្នុងចំណោមសមិទ្ធិផលលេចធ្លោរបស់ប្រធានអាស៊ានឆ្នាំ ២០២០ ដែរ។ ការបញ្ចប់កិច្ចចរចានិងការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អាស៊ានក្នុងការលើកកម្ពស់ពាណិជ្ជកម្មពហុភាគីបើកចំហរដោយផ្អែកលើច្បាប់៕