វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជាឆ្នាំ២០១៧
(VOVWORLD) - វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជាឆ្នាំ២០១៧ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២០ វិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា។
ទិដ្ឋភាពនៃវេទិកានេះ (រូបថត៖ VOV) |
នៅទីនេះ ស្ថាប័នមានសមត្ថ កិច្ចនិងសហគ្រាសនានានៃប្រទេសទាំង២បានផ្លាស់ប្ដូរព័ត៌មានទាក់ទិនដល់ស្ថានភាពវិនិយោគនៃប្រទេសទាំង២។ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាឆ្នាំ ២០១៧ គ្រោងនឹងទទួលបាន៣ពាន់៥រយលានដុល្លាអាមេរិក។ វៀតណាមនា បច្ចុប្បន្នមានគំរោងការណ៍វិនិយោគចំនួន១៩៦នៅកម្ពុជាដោយទុនចុះបញ្ជីសរុប ជាង២ពាន់៩រយលានដុល្លាអាមេរិក ស្ថិតក្នុងចំណោមប្រទេសចំនួន៥ដែលមាន ទុនវិនិយោគផ្ទាល់ធំបំផុតនៅកម្ពុជា។
ថ្លែងមតិនៅវេទិកា ភារៈធារីស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក Nguyen Trac Toan ឲ្យដឹងថានេះជាឆ្នាំរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២។ ចាប់តាំងពីដើមឆ្នាំមក ក្រសួង ស្ថាប័ននិងតំបន់នានានៃ ប្រទេសទាំង២បានសហការយ៉ាងស្អិតរមួតរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពសំខាន់ៗលើគ្រប់វិស័យដូចជានយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងជួបប្រាស្រ័យរវាងប្រជាជន តាមនោះ រួមចំណែកនាំទំនាក់ទំនងមិត្ត ភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា បន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រជាជន ប្រទេសទាំង២៕