វេទិកាពន្លឿនសេដ្ឋកិច្ចវៀតណាម - ចិន

(VOVWORLD) -  នាថ្ងៃទី២០ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេស វេទិកាអាស៊ី - ប៉ូអាវ (Boao) ស្ថានទូតចិនប្រចាំនៅហាណូយ សមាគមពាណិជ្ជកម្មចិននៅហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានរួមសហការរៀបចំ វេទិកាពន្លឿនសេដ្ឋកិច្ចវៀតណាម - ចិនដោយមានការចូលរួមពីបណ្ដាតំបន់និងសហគ្រាសជាច្រើននៃប្រទេសទាំងពីរ។

វេទិកាពន្លឿនសេដ្ឋកិច្ចវៀតណាម - ចិន - ảnh 1 ទិដ្ឋភាពនៃវេទិកា (រូបថតៈ dantri.com.vn)

ថ្លែងក្នុងវេទិកានេះ  លោក Zhou  wenzhong អគ្គលេខាធិការវេទិកាអាស៊ី ប៉ូអាវ បានថ្លែងថា វេទិកាអាស៊ី-ប៉ូអាវត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ។ នេះជាវេទិកាសន្ទនាជាន់ខ្ពស់មួយរវាងបណ្តារដ្ឋាភិបាលនិងក្រុមហ៊ុននានា ដើម្បីសិក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗនៃតំបន់និងពិភព លោក។ អគ្គលេខាធិការនៃវេទិកាអាស៊ី-ប៉ូអាវ លោក Zhou wenzhong បានសង្កត់ធ្ងន់ថា ចាប់តាំងពីបានបង្កើតមក នេះជាលើកទីមួយហើយដែលវេទិកានេះបានរៀបចំនៅវៀតណាម។

អញ្ជើញសង្កត់ធ្ងន់នូវលទ្ធផលសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយចិននាពេលកន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានស្នើឲ្យ រដ្ឋាភិបាលមជ្ឈិម និងរដ្ឋអំណាចមូលដ្ឋាននៅក្នុងប្រទេសចិនបានបើកទ្វារទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលវៀត ណាមមានឧត្តមភាពនិងចិនមានតម្រូវការ ដូចជា ផលិតផលកសិកម្ម និងគ្រឿងសមុទ្រ អង្ករ សាច់ជ្រូក ទឹកដោះគោ ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ជាដើម។

ប្រទេសវៀតណាមស្វាគមន៍លំហូរវិនិយោគថ្មីពីប្រទេសចិន ជាពិសេសគម្រោងវិនិយោគទុនដោយផ្ទាល់ (FDI) ដែលមានបច្ចេកវិទ្យាខ្ពស់ ជាពិសេស ផ្តល់អាទិភាពលើវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ឧស្សា ហកម្មឧបត្ថម្ភ កសិកម្មនិងបច្ចេកវិទ្យាខ្ពស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ