វេទិកាពិភពលោក OCED ស្វែងរកអនាគតប្រកបដោយសុខភាពល្អមាំមួននិងសុភមង្គលជូនប្រជាជន
(VOVWORLD) - វេទិកាសកលលើកទី ៦ នៃ អង្គការសហប្រជាជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OCED) ក្រោមប្រធានបទ “អនាគតប្រកបដោយសុខភាពល្អមាំមួននិងសុភមង្គល” (The Future of Well-being) បានបើកនាថ្ងៃទី ២៧ ខែ វិច្ឆិកា នៅ មជ្ឈមណ្ឌល សន្និសីទ Songdo ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។
ចូលរួមព្រឹត្តិការណ៍ នេះដែលមានតំណាងប្រហែល ៣២០០ នាក់ គឺជាថ្នាក់ដឹកនាំ វាគ្មិន នានា នៃបណ្តាអង្គការអន្តរជាតិមកពីប្រទេសចំនួន១០២នៅលើពិភពលោក។ ក្នុងវេទិកាឆ្នាំនេះ ប្រទេសនានានឹងពិភាក្សាដើម្បីស្វែងរកមាគ៌ាគោលនយោបាយ ជួយអោយទទួលបានកំណើនប្រកបដោយចីរភាព អនាគតល្អមាំមួននិងសុភមង្គលជួនប្រជាជន។ រួមជាមួយគ្នានោះ វេទិកានេះ នឹងពិភាក្សា ស្តីពី គម្រោងផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលជាមួយបណ្តាអង្គការក្រៅ រដ្ឋាភិបាល គម្រោងផែនការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វេទិកាពិភពលោក OCED គឺ សន្និសីទពិភាក្សាស្តីពីវិធីសាស្រ្តវាយតម្លៃ គុណភាពជីវិតរស់នៅរបស់ប្រជាជន គ្របដណ្តប់លើវិស័យ ដូចជា សេដ្ឋកិច្ច បរិស្ថាន សង្គមកិច្ច ជំនះពុះពាររាល់កំហិតក្នុងសន្ទទស្សន៍ផលិតផលក្នុងស្រុក សរុប(GDP)។ តាមការរំពឹងទុកក្នុងថ្ងៃចុងក្រោយនៃវេទិការនេះគឺថ្ងៃ ទី ២៩ ខែ វិច្ឆិកា បណ្តាភាគីនឹងចេញ “សេចក្តីថ្លែងការណ៍ Incheon” ជាមួយខ្លឹមសារ រដ្ឋាភិបាលថ្នាក់កណ្ដាលល និង មូលដ្ឋាន នៃបណ្តាប្រទេសបានសន្យាខិតខំប្រឹងប្រែង ដើម្បីកសាងរាល់គម្រោងការណ៍លើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាជន៕