|
តំណាងសហគ្រាសវៀតណាមទទួលបានរង្វាន់នៅវេទិកាមេគង្គលើកនេះ (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី៩ ធ្នូ វេទិកាមេគង្គជាប្រចាំលើកទី៧និងពិធីប្រគល់រង្វាន់
សហគ្រាសគំរូអាស៊ីអាគ្នេយ៍ ពាណិជ្ជសញ្ញាល្បីល្បាញអាស៊ីអាគ្នេយ៍និងអ្នកដឹកនាំ
គំរូ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។នេះជាសកម្ម
ភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។
ថ្លែងមតិនៅទីនេះ តំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរបានវាយតំលៃខ្ពស់
ចំពោះការរួមវិភាគទានរបស់សហគ្រាសវៀតណាមក្នុងដំណើរការវិនិយោគ ធ្វើ
អាជីវកម្មនៅកម្ពុជា ព្រមទាំងលើកត្រដែតនូវគោលនយោបាយថ្មីៗរបស់រាជ រដ្ឋា
ភិបាលកម្ពុជាក្នុងការទាក់ទាញ បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន បរទេស
ជាពិសេសគឺវិនិយោគិនវៀតណាមផងដែរ។តំណាងភាគីវៀត ណាមអះអាងថា
រដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួល ជំរុញសហ គ្រាសវៀតណាមឲ្យ
បង្កើនការវិនយោគ ផលិតកម្មនិងធ្វើអាជីវកម្មនៅកម្ពុជា៕