វេទិកាយុទ្ធសាស្ត្រអាស៊ាន - កូរ៉េខាងត្បូង៖ ឆ្ពោះទៅរកទំនា់កទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - កូរ៉េខាងត្បូង ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាព

(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសហការជាមួយស្ថានទូតកូរ៉េខាងត្បូង ដើម្បីរៀបចំវេទិកាយុទ្ធសាស្ត្រអាស៊ាន - កូរ៉េខាងត្បូងក្រោមប្រធានបទ“ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - កូរ៉េខាងត្បូង ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាព” ។ នេះគឺជាគំនិតផ្តួចផ្តើមដែលស្នើឡើងដោយវៀតណាម។
វេទិកាយុទ្ធសាស្ត្រអាស៊ាន - កូរ៉េខាងត្បូង៖ ឆ្ពោះទៅរកទំនា់កទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - កូរ៉េខាងត្បូង ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាព - ảnh 1គណៈប្រតិភូចូលរួមវេទិកាយុទ្ធសាស្ត្រអាស៊ាន - កូរ៉េខាងត្បូង។ រូបថត៖ Anh Son 

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Do Hung Viet បានវាយតម្លៃថា អាស៊ាននិងកូរ៉េខាងត្បូងបានក្លាយជាដៃគូគួរឱ្យជឿទុកចិត្តនិងជាក់ស្តែង។ ភាគីទាំងពីរបានប្តេជ្ញាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ ជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមក។ អនុរដ្ឋមន្រ្តី លោក Do Hung Viet បានអះអាងថា អាស៊ានស្វាគមន៍បំណងប្រាថ្នារបស់កូរ៉េខាងត្បូង ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - កូរ៉េខាងត្បូង និងអនុវត្តគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន - កូរ៉េខាងត្បូង (KASI) ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។

រីឯភាគីកូរ៉េខាងត្បូងវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chang Ho-jin បានអះអាងថា កូរ៉េខាងត្បូងមានបំណងពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានតាមរយៈការសម្របសម្រួលជាមួយកូរ៉េខាងត្បូង ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន - កូរ៉េខាងត្បូង ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - កូរ៉េខាងត្បូង។ អនុរដ្ឋមន្ត្រី Chang Ho-jin បានអះអាងជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងយកចិត្តទុកដាក់ និងគាំទ្រមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាទស្សនៈរបស់អាស៊ាន ស្តីពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (OAIP)ផងដែរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ គណៈប្រតិភូបានចូលរួមសម័យប្រជុំពិភាក្សាវាយតម្លៃរយៈពេល ៣៥ ឆ្នាំនៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង និងតម្រង់ទិសសម្រាប់ទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ