វេទិកាយុវជនធ្វើកម្មភាព ដើម្បីអាកាសធាតុនៅទីក្រុងហាណូយ

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រសួងធនធានធម្មជាតិនិងបរិស្ថាន សហការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំឡើងវេទិកាយុវជនធ្វើសកម្មភាពដើម្បីអាកាសធាតុ (ឬហៅថា Youth4Climate) នៅទីក្រុងហាណូយ ដោយគូសសញ្ញាពីការចាប់ផ្តើម គំនិតផ្តួចផ្តើម Youth4Climate នៅប្រទេសវៀតណាម។

វេទិកានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Youth4Climate  ក្រោមក្របខ័ណ្ឌ “ ការសន្យាជាមួយអាកាសធាតុ” របស់អង្គការ UNDP ដែលជាកម្មវិធីសកលប្តេជ្ញាផ្តល់ជំនួយដល់ប្រទេសចំនួន ១១៥ ក្នុងការលើកកម្ពស់ការចូលរួមវិភាគទានថ្នាក់ជាតិនៅឆ្នាំ ២០២០ ។ គំនិតផ្តួចផ្តើមនៃវេទិកាយុវជនធ្វើសកម្មភាពដើម្បីអាកាសធាតុគឺមានគោលបំណងពង្រឹងសមត្ថភាព ជាមួយនឹងតំណាងយុវជននាបច្ចុប្បន្ននិង   បណ្តាញជំរុញសកម្មភាពអាកាសធាតុនៅលើវេទិកាជាតិ និងអន្តរជាតិតាមរយៈការខិតខំប្រឹងប្រែងដោយឥតងាករេ និងមានការសម្របសម្រួលក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនានា ស្ថាប័ននៃអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការនយោបាយសង្គមស្តីពីគំនិតផ្តួចផ្តើមនិងគំនិតផ្តួចផ្តើមសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនាពេលអនាគតនៅវៀតណាមផងដែរ។ លោកស្រី Caitlin Wiesen តំណាងស្ថានបេសកកម្ម UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថាតាមរយៈការផ្តល់អំណាចដល់យុវជន វៀតណាមអាចបើកសក្តានុពលថ្មីសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងចូលរួមចំណែក្នុងការសម្រេចចិត្តដោយខ្លួនឯងសម្រាប់វៀតណាមនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ