វេទិការ WEF ឆ្នាំ២០២១ ចាប់ផ្តើមរៀនចំព្រឹត្តិការណ៍ជាច្រើនបន្តបន្ទាប់

(VOVWORLD) - វេទិកាសេដ្ឋកិច្ចពិភពលោក (ឬហៅថាកិច្ចប្រជុំ Davos) (WEF) ឆ្នាំ ២០២១ ត្រូវបានចាប់ផ្តើមនាថ្ងៃទី ២៤ ខែមករា ដោយមានព្រឹត្តិការណ៍ប្រគល់រង្វាន់ Crystal ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ 
វេទិការ WEF ឆ្នាំ២០២១ ចាប់ផ្តើមរៀនចំព្រឹត្តិការណ៍ជាច្រើនបន្តបន្ទាប់ - ảnh 1 ស្ថាបនិក WEF លោក Klaus Schwab (រូបថត៖ Anadolu Agency)

មុនពិធីប្រគល់រង្វាន់នេះ ស្ថាបនិក WEF លោក Klaus Schwab បានថ្លែងសុន្ទរកថាបើកជាមួយនឹងសារជាវីដេអូឃ្លីបដែលបញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំដែលពិភពលោកនឹងរួចផុតពីជំងឺរាត ត្បាតសកលកូវីដ១៩ ប្រកបដោយភាពបត់បែន បរិយាប័ន្ន និងមាននិរន្តរភាពជាងមុន»ផងដែរ។

ពានរង្វាន់ Crystal មានគោលបំណងដើម្បីលើកតម្កើងឈ្មោះសិល្បករដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ ក្នុងការកែលម្អស្ថានភាពពិភពលោក ។ យោងតាមផែនការ មេដឹកនាំពិភពលោក គ្រោងនឹងចាប់ផ្តើមរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៥ ខែមករា ជំនួសឱ្យទម្រង់រៀបចំតាមបែបប្រពៃណីជាប្រចាំឆ្នាំនៅប្រទេសស្វីស។ នាបច្ចុប្បន្ន វេទិកា WEF រំពឹងថានឹងររៀបចំឡើងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូដោយផ្សាយផ្ទាល់នៅប្រទេសសិង្ហបុរីនាខែឧសភាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ