វេទិការ “ធ្វើអាជីវកម្មជាមួយវៀតណាម” នៅឥណ្ឌា


វេទិការ “ធ្វើអាជីវកម្មជាមួយវៀតណាម” នៅឥណ្ឌា - ảnh 1
វេទិការ “ធ្វើអាជីវកម្មជាមួយវៀតណាម” នៅឥណ្ឌា (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌានិងសម្ព័ន្ធភាព បណ្ដាអង្គការនាំចេញឥណ្ឌា (FIEO) បានសហការរៀបចំវេទិការដោយប្រធានបទ “ធ្វើអាជីវកម្មជាមួយវៀតណាម”។ ថ្លែងមតិនៅពិធីបើកវេទិការ អគ្គនាយក FIEO
លោក Ajay Sahai បានវាយរំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងគោលនយោ
បាយ “ឆ្ពោះទៅខាងកើត” របស់ឥណ្ឌា។ លោកបានចាត់ទុកថា៖ វៀតណាមគឺជា
ចក្រទ្វា ដើម្បីឥណ្ឌាបង្កើនការផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយប្រទេសអាស៊ី-អាគ្នេយ៍
នានា។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា Ton Sinh Thanh បាន
លើកច្បាស់ថា៖ ប្រទេសទាំង ២ ជានិច្ចកាលសហការយ៉ាងជិតស្នីទជាមួយគ្នានៅ
បណ្ដាវេទិការអន្តរជាតិនិងក្នុងតំបន់ដូចជានៅ អ.ស.ប.​ អង្គការពាណិជ្ជកម្មពិភព
លោក (WTO) អាស៊ានវេទិការអាស៊ីបូព៌ារ (EAS) ជាដើម។ ទំនាក់ទំនងពាណិជ្ជកម្ម
បានអភិវឌ្ឍន៍ខ្លាំង។ តាមនោះ ឥណ្ឌាបានក្លាយទៅជាដៃគូពាណិជ្ជកម្មជួរមុខក្នុង
ចំណោម ពាណិជ្ជកម្មចំនួន ១០ របស់វៀតណាម។ លោក Ton Sinh Thanh បានចាត់
ទុកថា៖ ប្រទេសទាំង ២ មិនត្រឹមតែអភិវឌ្ឍន៍ទីផ្សារនាំចេញ ប៉ុណ្ណោះទេ ថែមទាំង
ទីផ្សារនាំ ចូលដើម្បីធានាតម្រូវការអភិវឌ្ឍន៍ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ