វេទិការដ្ឋាភិបាល-មិនមែនរដ្ឋាភិបាលអាស៊ានស្ដីពីសុខុមាលភាពសង្គមនិងការអភិវឌ្ឍ
(VOVWORLD) - វេទិការបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ជម្ងឺ Covid-19 បានជះឥទ្ធិពលដ៏ធំទៅលើគ្រួសារងាយរងគ្រោះដូចជាគ្រួសារជន ជាតិភាគតិច គ្រួសារដែលមានពលករក្រៅផ្លូវការនិងជនអន្តោប្រវេសន៍។
គណៈប្រតិភូវៀតណាមចូលរួមវេទិកា។ (រូបថត៖ TTXVN) |
នាថ្ងៃទី២១ កញ្ញា វេទិការដ្ឋាភិបាល-មិនមែនរដ្ឋាភិបាលអាស៊ានស្ដីពី សុខុមាលភាពសង្គមនិងការអភិវឌ្ឍលើកទី១៥ ក្រោមមូលបទ “បង្កើនលទ្ធ ភាពស្ដារឡើងវិញនិងសាមគ្គីភាពនៃគ្រួសារ៖ ជំនះពុះពារលើស្ថានភាព លំបាកហើយបន្សាំនឹងស្ថានភាពធម្មតាថ្មី” បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធ វីដេអូ។
នៅវេទិកា បណ្ដាតំណាងបានផ្លាស់ប្ដូរមតិ ហើយពិភាក្សាអំពីបញ្ហា នានាដែលពាក់ព័ន្ធដល់គ្រួសារ ជាពិសេសគឺបញ្ហាដែលកើតមានឡើងក្នុង បរិបទនៃជម្ងឺ Covid-19។ វេទិការបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ជម្ងឺ Covid-19 បានជះឥទ្ធិពលដ៏ធំទៅលើគ្រួសារងាយរងគ្រោះដូចជាគ្រួសារជន ជាតិភាគតិច គ្រួសារដែលមានពលករក្រៅផ្លូវការនិងជនអន្តោប្រវេសន៍។ ការពិតនោះបានបណ្ដាលឲ្យភាពក្រីក្រជាបណ្ដោះអាសន្នកើនឡើង។ ជម្ងឺ រាតត្បាតក៏បានប៉ះពាល់ដល់គុណភាពហើយរារាំងលទ្ធភាពអភិក្រមនឹង សេវាកម្មសង្គមចាំបាច់នានាដូចជាសេវាកម្មថែទាំសុខភាពសម្រាប់ម្ដាយនិងកូន សេវាកម្មអប់រំនិង សេវាកម្មផ្ដល់ជំនួយសង្គម ជាដើម។
ក្រៅពីនោះ វេទិកានៅចែករំលែក ហើយឧទ្ទេសនាមរឿងរ៉ាវនានានៃ ប្រទេសសមាជិកអាស៊ានស្ដីពីទំនាក់ទំនងក្នុងគ្រួសារនិងចំណងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងពិភាក្សាអំពីតួនាទីរបស់ គ្រួសារហើយលើកឡើងវិធានការសំដៅការពារនិងជំរុញតួនាទីរបស់គ្រួសារក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕