វេទិការថាមពលនិងប្រេងឧស្ម័ន្ធវៀតណាម
(VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា វេទិការថាមពលនិងប្រេងឧស្ម័ន្ធវៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ដោយប្រធានបទ “វិនិយោគនិងអភិវឌ្ឍន៍
ចីរភាព” បណ្ដាតំណាងចូលរួមវេទិការបានប្រមូលផ្តុំពិភាក្សាអំពីបញ្ហាទស្សនៈវិស័យ
ជាតិចំពោះការផ្តល់និងការប្រើប្រាស់ថាមពល ប្រេងឧស្ម័ន្ធនិងបណ្ដាវិធានការដើម្បី
វៀតណាមទទួលបានការអភិវឌ្ឍន៍ចីរភាព លើកកំពស់ការយល់ដឹងអំពីការប្រើប្រាស់
ថាមពលដោយសម្សំសម្ចៃ។ ប្រធានសមាគមថាមពល វៀតណាម (VEA) លោក Tran
Viet Ngai បានឲ្យដឹងថា៖
“ទស្សនៈរបស់វៀតណាមគឺអភិវឌ្ឍន៍ថាមពលផ្សារភ្ជាប់នឹងការអភវិឌ្ឍន៍សេដ្ឋកិច្ច
សង្គម។ ការអភិវឌ្ឍន៍ថាមពលជាតិត្រូវសមស្របនឹងនិន្នាការសមាហរណកម្ម
អន្តរជាតិ និងការប្រើប្រាស់ប្រភពធនធានមានប្រសិទ្ធភាព។ ក្រៅពីនោះ ការអភិវឌ្ឍ
ព្រមៗគ្នា ការអភិវឌ្ឍន៍ថាមពលត្រូវផ្សារភ្ជាប់នឹងកិច្ចការពារបរិស្ថាន៕