វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ»

វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ»  - ảnh 1
វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ» (VNA)


(VOVworld) – នាថ្ងៃទី ៦ កញ្ញា វេទិការបើកទូលាយដោយប្រធានបទ «សាលក្រមស្តីពី
ជំលោះលើសមុទ្រខាងកើត-បញ្ហាខាងគតិយុត្តិនិងនយោបាយ» បានប្រព្រឹត្តទៅនៅ
ទីក្រុង Jakarta ឥណ្ឌូណេស៊ី។ គោលដៅនៃវេទិការលើកនេះ គឺសំដៅកំណត់ការជះឥទ្ធិ
ពលនៃច្បាប់និងនយោបាយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅ
ក្រុងឡេអេរ​ (ហូឡង់) ចំពោះឥណ្ឌូណេស៊ីនិងអាមេរិក ពិនិត្យមើលឋានៈរបស់ឥណ្ឌូ
ណេស៊ីនិងអាមេរិកបន្ទាប់ពីសាលក្រមត្រូវបាននាំចេញ ការជះឥទ្ធិពលនៃបញ្ហា
នេះទៅលើទំនាក់ទំនងរវាងប្រទេសនានាក្នុង តំបន់។ ថ្លែងមតិនៅទីនេះ អនុទី
ប្រឹក្សានយោបាយនៃស្ថានទូតអាមេរិកប្រចាំនៅ ឥណ្ឌូណេស៊ី លោក Aaron Jensen
 បានសម្តែងគោលបំណងថា៖ ភាគីទាក់ទិន នានាគប្បីប្រតិបត្តិតាមសាលក្រម
របស់តុលការ ច្បាប់អន្តរជាតិ មិនធ្វើឲ្យស្ថាន ភាពស្មុគស្មាញថែមទៀត ព្រមទាំង
 មិនយោធាភាវូបនីយកម្មបណ្ដាកោះជំលោះ នៅឡើយ។ លោក Aaron Jensen
បានចាត់ទុកថា៖ ប្រទេសនានាគប្បីធានាការ​រក្សាសេរីភាពសន្តិសុខនាវាចរណ៍
លើសមុទ្រខាងកើត ដោយសារ នេះគឺជាផ្លូវ នាវាចរណ៍សំខាន់បំផុតលើពិភព
លោក។

        ខណៈដែលនោះ អង្គសន្និសីទបានចាត់ទុកថា៖ ការបញ្ជាក់គតិយុត្តរបស់
 ចិនចំពោះបណ្ដាសិទ្ធិនាវាចរណ៍នៅសមុទ្រខាងកើតមិនរឹងមាំទេ ដោយសារ
ចម្ងាយពីដីគោករបស់ចិនទៅដល់ដែនសុទ្រជំលោះអធិបតេយ្យភាពគឺឆ្ងាយ
ជាងគេបើប្រៀបនឹងប្រទេសជិតខាងណាក៏ដោយ។ ចិនបានបង្ហាញនូវការ
មិនសម ហេតុសមផលរបស់ខ្លួនក្នុងពេលប្រកាសអធិបតេយ្យភាពចំពោះ
៨០% ផ្ទៃដីលើ សមុទ្រខាងកើត ដោយមានខ្សែហៅថា «ផែនទី ៩ កំណត់»
ឬ «ផ្លូវអណ្តាតគោ»។ អង្គសន្និសីទទាំងរូបនេះក៏បានថ្កោលទៅលើតួនីទី
សំខាន់របស់ឥណ្ឌូណេស៊ីនៅ អាស៊ី-អាគ្នេយ៍ដែលអាចជះឥទ្ធិពលទៅលើ
ប្រទេសះអាស៊ានផ្សេងៗទៀតចំពោះ បញ្ហាស្នូលក្នុងតំបន់។ សាលក្រមត្រូវ
បានគោរព ហើយប្រទេសអាស៊ានទាំងអស់ គប្បីបង្កើនសាមគ្គីភាពសំដៅ
ទទួលបានគោលដៅរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ